ទីភ្នាក់ងារថ្នាំញៀនUN៖ អាហ្វហ្គានីស្ថានជាប្រទេសផលិតមេតំហ្វេតាមីនដែលកំពុងរីកចម្រើនលឿនបំផុត

2023/09/11 10:17:17 pm        41

អាហ្វាគីស្ថាន ៖ របាយការណ៍ពីទីភ្នាក់ងារគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អាហ្វហ្គានីស្ថាន គឺជាប្រទេសផលិតមេតំហ្វេតាមីនដែលកំពុងរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។ ប្រទេសនេះ ក៏ជាប្រទេសផលិតអាភៀន និងជាប្រភពហេរ៉ូអ៊ីនដ៏សំខាន់ផងដែរ បើទោះបីជាពួកតាលីបង់ បានប្រកាសសង្គ្រាមប្រឆាំងគ្រឿងញៀន បន្ទាប់ពីពួកគេ បានវិលចូលមកកាន់អំណាច ក្នុងខែសីហា ឆ្នាំ ២០២១ ក្តី។

ការិយាល័យទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ដែលបានបោះពុម្ភ របាយការណ៍នេះ បាននិយាយថា មេតំហ្វេតាមីននៅក្នុងប្រទេសអាហ្វហ្គានីស្ថានភាគច្រើន ត្រូវបានផលិតចេញពីសារធាតុដែលមានស្របច្បាប់ ឬ ចម្រាញ់ចេញពីរុក្ខជាតិអេហ្វេដ្រា ( ephedra) ដែលដុះនៅក្នុងព្រៃភ្នំ។

របាយការណ៍នោះ បានហៅការផលិតថ្នាំញៀនរបស់អាហ្វហ្គានីស្ថានថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសុខភាព និងសន្តិសុខជាតិនិងតំបន់ ព្រោះវាអាចរំខានដល់ទីផ្សារថ្នាំសំយោគ និងថ្នាំជួយកម្លាំង។ វាបាននិយាយថា ការរឹបអូសថ្នាំញៀនដែលសង្ស័យថា បានមកពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរាយការណ៍ពីសហភាពអឺរ៉ុប និងអាហ្វ្រិកខាងកើត។

របាយការណ៍ដដែល បាននិយាយថា ការរឹបអូសគ្រឿងញៀនប្រចាំឆ្នាំសរុបពីក្នុងប្រទេស បានកើនឡើងពីតិចជាង ១០០ គីឡូក្រាម (២២០ ផោន) ក្នុងឆ្នាំ ២០១៩ ដល់ជិត ២.៧០០គីឡូក្រាម (៦.០០០ ផោន) ក្នុងឆ្នាំ២០២១ ដែលបង្ហាញពីការកើនឡើងនៃផលិតកម្ម។ ប៉ុន្តែវាពុំអាចផ្តល់តម្លៃសម្រាប់ការផ្គត់ផ្គង់មេតាំហ្វេតាមីនរបស់ប្រទេសនេះទាំងបរិមាណដែលកំពុងផលិត និងការប្រើប្រាស់ក្នុងស្រុក ដោយសារមិនមានទិន្នន័យ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm