ការបោះឆ្នោតថ្នាក់តំបន់របស់រុស្ស៊ី ផ្តល់លទ្ធផលយ៉ាងរឹងមាំ សម្រាប់លោកពូទីន ចំពេលមានការអះអាងពីការលួចបន្លំ

2023/09/11 10:55:15 pm        184

ទោះបីជាទទួលរងការបរិហារយ៉ាងទូលំទូលាយក៏ដោយ ក៏ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ (ទី១០ ខែកញ្ញា) បានបញ្ចប់ការបោះឆ្នោតថ្នាក់តំបន់ និងក្រុង ដោយក្នុងនោះរួមទាំងតំបន់ ដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធពីអ៊ុយក្រែនផងដែរ ខណៈលទ្ធផល បានផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន ចំពេលមានការរិះគន់អំពីការលួចបន្លំសំឡេងឆ្នោត និងការជំរុញរបស់ទីក្រុងគីវ ដើម្បីទាមទារដែនដីរបស់ខ្លួនមកវិញ។

ក្រុមប្រឹក្សាអឺរ៉ុប ដែលជាក្រុមសិទ្ធិមនុស្សឈានមុខគេរបស់អឺរ៉ុប បានហៅការបោះឆ្នោតរយៈពេលមួយសប្តាហ៍នេះថា ជាការរំលោភច្បាប់អន្តរជាតិ ហើយទីក្រុងគីវ និងសម្ព័ន្ធមិត្ត បាននិយាយថា នោះគឺជាការប៉ុនប៉ងខុសច្បាប់ ដើម្បីពង្រឹងការកាន់កាប់របស់ទីក្រុងម៉ូស្គូលើតំបន់នានា នៅភាគខាងត្បូង និងខាងកើតរបស់អ៊ុយក្រែន។

ការបោះឆ្នោតដ៏ច្រើនលើសលប់ នៅទូទាំងប្រទេសរុស្ស៊ី និងក្នុងតំបន់ ដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធ សម្រាប់ការត្រួតត្រានៃគណបក្សរួបរូមរុស្ស៊ី(United Russia)របស់លោកពូទីន បានបង្ហាញពីសារក្នុងស្រុករបស់វិមានក្រឹមឡាំង ដែលធ្វើឡើងម្តងហើយម្តងទៀតក្នុងរយៈពេលយ៉ាងយូរថា លោកពូទីន គឺជាអ្នកធានាខុសត្រូវស្ថិរភាពដ៏រឹងមាំបំផុត។

ប៉ុន្តែក្នុងការបោះឆ្នោត នៅតំបន់ខ្លះ ការប្រកួតប្រជែងការបោះឆ្នោតនេះ មានកម្រិត ដោយសារបេក្ខជនលេចធ្លោជាច្រើនរូប ក្នុងនោះរួមទាំងមួយចំនួនមកពីគណបក្សកុម្មុយនីស្តធំរបស់រុស្ស៊ីផងដែរ ត្រូវបានរារាំងមិនឲ្យឈរឈ្មោះពីសំណាក់ពួកអាជ្ញាធរ។

បេក្ខភាពដែលគាំទ្រដោយវិមានក្រឹមឡាំង ក៏បានឈ្នះផងដែរនៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម គឺ Donetsk, Luhansk, Zaporizhzhia និង Kherson ដែលតំបន់ទាំង៤នេះ ត្រូវបានទីក្រុងម៉ូស្គូប្រកាសថា ជាទឹកដីរបស់ខ្លួនកាលពីឆ្នាំមុន នៅក្នុងការដាក់បញ្ចូលជាឧបសម្ព័ន្ធដែលទទួលរងការបរិហារដោយក្រុងគីវ និងសម្ព័ន្ធមិត្តថា ជាទង្វើខុសច្បាប់។

យោងតាមមន្ត្រីរុស្ស៊ី បានឲ្យដឹងថា គណបក្ស United Russia ទទួលបានសំឡេងភាគច្រើន នៅក្នុងតំបន់ ដោយទទួលបានសំឡេងយ៉ាងតិច ៧០ភាគរយ សម្រាប់ការបោះឆ្នោតនៃតំបន់នីមួយៗ។ តែយ៉ាងណាក្ដី តួលេខនៃការបោះឆ្នោតលម្អិត មិនត្រូវបានបញ្ចេញឲ្យដឹងភ្លាមៗនោះឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm