
ក្រុមហ៊ុនអភិវឌ្ឍន៍ Country Garden ប្រឈមនឹងការបោះឆ្នោតថ្មីរបស់ម្ចាស់បំណុល ដើម្បីពន្យារពេលកំណត់ការសងបំណុលជាច្រើន នៅថ្ងៃចន្ទ (ទី១១ ខែកញ្ញា) នេះ បន្ទាប់ពីបានគេចផុតពីការខកខានសងបំណុល នៅនាទីចុងក្រោយ ចំនួន ២ដង ក្នុងខែនេះ ដើម្បីនាំមកនូវភាពធូរស្រាលខ្លះៗដល់វិស័យអចលនទ្រព្យចិន ដែលរងគ្រោះដោយវិបត្តិ។
ការបោះឆ្នោតសម្រេចនេះ ដែលគ្រៀងនឹងបញ្ចប់នៅម៉ោង ១០យប់ ម៉ោងនៅក្រុងហុងកុង (ត្រូវនឹងម៉ោង ១៤ ម៉ោងសកល) នាថ្ងៃចន្ទនេះ នឹងឲ្យម្ចាស់បំណុលសម្រេចការអនុម័តលើសំណើរបស់ក្រុម Country Garden ដើម្បីពន្យារការសងបំណុលក្នុងស្រុកចំនួន៨ ក្នុងរយៈពេល ៣ឆ្នាំ។
ការបោះឆ្នោតចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដ៏ធំបំផុតរបស់ប្រទេសចិនមួយនេះ កាលពីថ្ងៃទី១ ខែកញ្ញា ទទួបានឈ្នះការយល់ព្រមពីម្ចាស់បំណុល ដើម្បីព្យារការបង់ប្រាក់រយៈពេល ៣ឆ្នាំ សម្រាប់បណ្ណបំណុលឯកជនក្នុងស្រុកចំនួន ៣,៩ពាន់លានយន់ (៥៣៣លានដុល្លារ)។
ការបោះឆ្នោតនោះ ត្រូវបានពន្យារពេលពីរដង មុនពេលសំណើរបស់ក្រុមហ៊ុន Country Garden ទទួលបានការគាំទ្រពី ៥៦,០៨ភាគរយនៃម្ចាស់បំណុលដែលចូលរួម។ ការបោះឆ្នោត ក៏បានជួយដោះស្រាយផងដែរ ដើម្បីចៀសវាងការខកខានសងបំណុល នៅក្នុងទីផ្សារអន្តរជាតិ ជាមួយនឹងការទូទាត់បណ្ណបំណុល នៅនាទីចុងក្រោយកាលពីសប្តាហ៍មុន៕