ក្រុមឥស្លាមនិយមនៅក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីន ដែលមានបញ្ហាក្នុងប្រទេសលីបង់និយាយថា ពួកគេនឹងគោរពបទឈប់បាញ់

2023/09/11 11:23:01 pm        103

ក្រុមប្រឆាំងឥស្លាមនិយមនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតរបស់ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងគោរពបទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេលបីថ្ងៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងបានធ្វើឲ្យមនុស្សរាប់រយគ្រួសារផ្លាស់ទីលំនៅ។

ការប្រយុទ្ធគ្នារវាងចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) និងក្រុមឥស្លាមនិយម បានធ្វើឲ្យរង្គោះរង្គើដល់ជំរំជនភៀសខ្លួន Ein el-Hilweh ភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីថ្ងៃសុក្រ។ ចលនា Fatah និងបក្ខពួកផ្សេងទៀត នៅក្នុងជំរំមានគោលបំណងបង្ក្រាបជនសង្ស័យ ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់ឧត្តមសេនីយ៍យោធាម្នាក់របស់ពួកគេ កាលពីចុងខែកក្កដា។

លោកវេជ្ជបណ្ឌិត Riad Abu Al-Einen ដែលជាប្រធានមន្ទីរពេទ្យ Al-Hamshari ក្នុងទីក្រុងស៊ីដុន (Sidon) ដែលបានទទួលជនរងគ្រោះ បានប្រាប់សារព័ត៌មាន AP ក្រៅពីអ្នកស្លាប់ទាំង៥នាក់នោះ  មនុស្ស៥២នាក់ផ្សេងទៀត បានរងរបួស។ ចំណែកទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា មនុស្ស៤នាក់ បានស្លាប់ និង ៦០នាក់ផ្សេងទៀត     រងរបួស។

យោធាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហាន៥នាក់ បានរងរបួស បន្ទាប់ពីគ្រាប់ផ្លោងចំនួន ៣គ្រាប់ បានធ្លាក់ចូលទៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពជុំវិញជំរំនោះ។ ទាហានម្នាក់ដែលបានរងរបួស ស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm