
កំពង់ឆ្នាំង៖ ភូមិកណ្ដាលរបស់សង្កាត់ផ្សារឆ្នាំងនៃខេត្តកំពង់ឆ្នាំង ត្រូវបានបើកឱ្យដំណើរការឡើងវិញហើយចាប់ពីថ្ងៃនេះ បន្ទាប់ពីត្រូវបានដាក់ឱ្យស្ថិតនៅក្រោមវិធានការបិទខ្ទប់។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រភូមិផ្សារកណ្ដាល នៃក្រុងកំពង់ឆ្នាំងហើយ។
ភូមិផ្សារកណ្ដាល ដែលស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការបិទខ្ទប់ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីផ្ទុះការឆ្លងរាលដាលនៃមេរោគកូវីដ-១៩នៅទីនោះ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
បើទោះបីជាបើកឡើងវិញក្ដី តែអាជ្ញាធរខេត្តកំពង់ឆ្នាំងក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងភូមិនេះ ឱ្យអនុវត្តតាមវិធានការសុខាភិបាល៕