
ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាចំពោះការគាំទ្រឥតផ្លាស់ប្តូររបស់ប្រទេសលោកសម្រាប់កូរ៉េខាងជើង ស្របពេលមានក្តីកង្វល់កើនឡើងចំពោះទីក្រុងព្យុងយ៉ាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ហើយនិងការបែងចែកមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅនៅតំបន់អាស៊ីឦសាន ។
លោក Xi បានផ្ញើសារអបអរសាទរលោក Kim Jong-un កាលពីថ្ងៃសៅរ៍ ពេលដែលកូរ៉េខាងជើងប្រារព្ធខួប ៧៥ឆ្នាំនៃការបង្កើតប្រទេសមួយនេះ ជាមួយនឹងការដង្ហែក្បួនព្យុហយាត្រា ដោយមានការចូលរួមពីគណៈប្រតិភូចិន ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Liu Guozhong ។
វាគាប់ជួនជាមួយនឹងការបើកកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20នៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ដែលលោក Xiពុំបានចូលរួម ។
ក្រុមអ្នកសង្កេតការ មានជំនឿថា អនុសាសន៍របស់លោក Xi បានគូសបញ្ជាក់ភាពលំអៀងនៅតែបន្តរបស់ចិនចំពោះកូរ៉េខាងជើង ស្របពេលដែលសហរដ្ឋអាមេរិក ងាកទៅពង្រឹងទំនាក់ទំនងយោធាជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ។
នៅក្នុងសារបស់លោកទៅកាន់លោក Kim លោក Xi និយាយថា ពួកយើងទាំង ២នាក់ បានជួបគ្នា ៥លើករួចមកហើយ ដោយនៅរក្សាទំនាក់ទំនងជិតស្និត តាមរយៈទម្រង់ផ្សេងៗ ហើយនិងបង្កើនទំនាក់ទំនងដល់យុគសម័យថ្មី ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីនហួរបស់ចិន ៕