
រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed Bin Salman និងសមភាគីឥណ្ឌារបស់ព្រះអង្គ លោកនាយករដ្ឋមន្ត្រី Narendra Modi បានធ្វើជាសហប្រធានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌា-អារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថ្ងៃចន្ទ (ទី១១ ខែកញ្ញា) នេះ។
ព្រះអង្គម្ចាស់ Bin Salman និងលោក Modi បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ហើយមេដឹកនាំទាំង២ បានពិនិត្យឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម និងបង្ហាញពីទំនុកចិត្ត ក្នុងការធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រជាជាតិទាំង២ កាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា រាជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ីសអូឌីត ស្ដេចយាងមកដល់ទីក្រុងញូវដេលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសមានឧស្សាហកម្ម និងសេដ្ឋកិច្ចលូតលាស់ទាំង២០ ឬG20 កាលពីចុងសប្តាហ៍ តែមិនទាន់បានយាងត្រឡប់វិញនោះឡើយ ដើម្បីបន្តទស្សនកិច្ចផ្លូវរដ្ឋ នៅថ្ងៃចន្ទនេះ៕