
អ្នករួចជីវិតពីគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតរបស់ប្រទេសម៉ារ៉ុក ដែលកើតមាជាជាលើកដំបូងក្នុងរយៈពេលជាង ៦ទសវត្សរ៍ ទទួលបានជំនួយពីរដ្ឋាភិបាល កាលពីថ្ងៃចន្ទ (ទី១១ ខែកញ្ញា) នៅក្នុងភូមិតូចមួយ នៅភាគខាងត្បូងនៃទីក្រុង Marrakech ខណៈដែលចំនួនអ្នកស្លាប់កើនឡើងយ៉ាងហោចណាស់ជិត ២.៥០០។
សមាជិកនៃសេវាការពារជនស៊ីវិលរបស់ប្រទេសម៉ារ៉ុក បានចែកចាយកញ្ចប់ជំនួយ នៅក្រុង Amizmiz (អែមើសមីស) ជាកន្លែង ដែលផ្ទះរបស់អ្នកភូមិត្រូវបានបំផ្លិចបំផ្លាញដោយសាររញ្ជួយដី។ កងទ័ពដែលត្រូវបានកេណ្ឌ ដើម្បីយកមកចូលរួម ក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ បានបង្កើតជំរំមួយ ដែលមានតង់សម្រាប់អ្នកគ្មានផ្ទះសម្បែងទាំងនោះ។ ដោយហាងភាគច្រើនត្រូវបានបំផ្លាញ ឬបិទ អ្នកស្រុកបានជួបការលំបាក ក្នុងការស្វែងរកអាហារ និងគ្រឿងផ្គត់ផ្គង់។
ក្រុមស្វែងរកមកពីប្រទេសអេស្ប៉ាញ អង់គ្លេស និងកាតា កំពុងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីកម្រិត ៦,៨វ៉ុកទ័រ ដែលបានកើតមាន កាលពីយប់ថ្ងៃសុក្រ (ទី៨ ខែកញ្ញា) ចម្ងាយ ៧២គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Marrakech៕