មន្ត្រីម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៥០ នាក់បានស្លាប់ បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាមួយបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងកើតប្រទេសលីប៊ី។
ព្យុះ Daniel បាន បោកបក់ នៅ ក្នុង ប្រទេស អាហ្វ្រិក ខាង ជើង មួយនេះកាលពី ចុង សប្តាហ៍ ដែល ជំរុញ ឱ្យ អាជ្ញាធរ ប្រកាសអាសន្នក្នុងកម្រិតធ្ងន់ធ្ងរ។
កាលពីសប្តាហ៍មុន ព្យុះនេះបានសម្លាប់មនុស្សរាប់សិបនាក់នៅអឺរ៉ុប។
ទាហាន លីប៊ី ៧នាក់ បាន បាត់ ខ្លួន ក្នុង អំឡុង ពេល កិច្ច ប្រឹងប្រែង ជួយ សង្គ្រោះ ដែល កំពុង បន្ត។មន្ត្រីនៅភាគខាងកើតប្រទេសលីប៊ី បានដាក់បម្រាមគោចរ ខណៈសាលារៀន និងហាងនានាត្រូវបានបញ្ជាឱ្យបិទ។
