អ៊ីស្រាអែល៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែលរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅឯតុលាការកំពូលកាលពីថ្ងៃច័ន្ទ (១១ កញ្ញា) នៅមុនថ្ងៃនៃសវនាការជាប្រវត្តិសាស្ត្រលើកិច្ចខិតខំប្រឹងប្រែងដោយក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីទប់ស្កាត់អំណាចរបស់តុលាការ។
មនុស្សរាប់ពាន់នាក់បានបង្កើតទម្រង់ជាទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស ហើយក្រុមអ្នកតវ៉ាទាំងនោះបានស្រែកថា «លទ្ធិប្រជាធិបតេយ្យ» នៅក្នុងការបង្ហាញការគាំទ្រដល់តុលាការកំពូល ដែលនៅថ្ងៃអង្គារ (១២ កញ្ញា)នេះ នឹងកោះប្រជុំចៅក្រមទាំង១៥រូបរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
ចៅក្រមទាំងនោះ នឹងស្តាប់ការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងវិសោធនកម្មផ្នែកតុលាការ ដែលត្រូវបានគាំទ្រដោយក្រុមចម្រុះជាតិ-សាសនារបស់លោក Netanyahu នៅក្នុងខែកក្កដា ហើយសំណើរនោះបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេសចំពោះអ្វីដែលអ្នករិះគន់និយាយថា ជាការប៉ុនប៉ងធ្វើឱ្យអំណាចតុលាការចុះខ្សោយ។
យុទ្ធនាការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលនេះ បានបណ្តាលឱ្យមានវិបត្តិនយោបាយក្នុងស្រុកដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែលក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមនុស្សរាប់សែននាក់បានចូលរួមក្នុងបាតុកម្មប្រចាំសប្តាហ៍ទូទាំងប្រទេស ចាប់តាំងពីខែមករា នៅពេលដែលវាបានចាប់ផ្តើមមក៕

