សម្ដេច​តេ​ជោ ​ជំ​រុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​ពលរដ្ឋ​ប្រឹងប្រែង​ស្ដារ​ជីវភាព​ និង​ការខូចខាត​ក្រោយ​ទឹកជំនន់

2021/04/27 09:59:58 am        25

បន្ទាយមានជ័យ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​នៅ​ទូទាំង​ប្រទេស​ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ ត្រូវ​យកចិត្តទុកដាក់​ប្រឹងប្រែង ​ស្តារ​ជីវភាព ​និង​ការខូចខាត​ឡើងវិញ​។


ក្នុងឱកាស​បន្ត​បេសកកម្ម​សួរសុខទុក្ខ ​និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង ​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែតុលា​នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ ​យកចិត្តទុកដាក់​ប្រឹងប្រែង​ការស្ដារ ​ជីវភាព ​និង​ការខូចខាត​ហេដ្ឋា​រចនា ​សម្ព័ន្ធ​នានា ​ជាពិសេស​សាលារៀន ត្រូវ​ត្រួត​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹម ត្រូវ ​ចៀសវាង​មានការ​បែកបាក់​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស ​ពេល​បើក​សាលារៀន​ចូល​សិក្សា​ឡើងវិញ​។

ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ​ក្នុងចំណោម​រាជធានី​ខេត្ត​ចំនួន ១៩ ដោយសារ​ជំនន់​ទឹកភ្លៀង ​ដែល​ក្នុង​ស្ថានភាព​ដ៏​គួរ​ឱ្យ​អាណិតអាសូរ​នេះ ​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​គណបក្ស​ប្រជាជន​កម្ពុជា ​អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់ ប្រភេទ​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទាំង​ថ្ងៃទាំងយប់ ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​៕

​អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm