រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក Dmitry Peskov បាននិយាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី និងការជួបជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ។
ប្រភពកូរ៉េខាងត្បូងមួយបាននិយាយថា លោក គីម បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើងពិសេសមួយគ្រឿង ខណៈទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (១១ កញ្ញា) បានបញ្ជាក់ពីជំនួបកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ស្របពេលរុស្ស៊ីកាន់តែមានភាពឯកោកាន់តែខ្លាំងឡើងចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។
លោក Peskov បាននិយាយថា «នឹងមានកិច្ចពិភាក្សារវាងគណៈប្រតិភូទាំងពីរ ហើយបន្ទាប់ពីនោះ មេដឹកនាំទាំងពីររូប នឹងបន្តទំនាក់ទំនងរបស់ពួកគេក្នុងទម្រង់មួយទល់មួយប្រសិនបើចាំបាច់»។
យោងតាមលោក Peskov បានឲ្យដឹងថា ប្រធានបទសំខាន់នៃកិច្ចពិភាក្សានោះ គឺជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរនេះ។ លោកបន្ថែមថា «យើងនឹងបន្តពង្រឹងមិត្តភាពរបស់យើងបន្តទៀត»៕
