លីទុយអានី៖ អាជ្ញាធរនៅរដ្ឋបាល់ទិកភាគខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍បេឡារុសនៅក្នុងប្រទេសលីទុយអានី ដែលត្រូវបានដកហូតសិទ្ធិទទួលបានលិខិតឆ្លងដែនថ្មីដោយទីក្រុងមីនស្កិ៍ (Minsk) នឹងអាចទទួលបានឯកសារ ធ្វើដំណើរពិសេសរបស់ប្រទេសលីទុយអានី។
ក្រសួងមហាផ្ទៃ បាននិយាយថា លិខិតឆ្លងដែនបែបនេះ នឹងត្រូវចេញឲ្យពលរដ្ឋបេឡារុសដែលមានសិទ្ធិរស់នៅក្នុងប្រទេសលីទុយអានី ប៉ុន្តែពុំមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរ ដែលត្រូវគ្នានោះទេ។
លិខិតឆ្លងដែននេះ នឹងអនុញ្ញាតឲ្យពួកគេចាកចេញ និងចូលទៅក្នុងប្រទេសលីទុយអានី ដែលមានព្រំប្រទល់ ៦៧៩ គីឡូម៉ែត្រ (៤២២ ម៉ាយ) ជាមួយប្រទេសបេឡារុស។
អនុរដ្ឋមន្ត្រីមហាផ្ទៃ លោក អាណូលដាស អាប្រាម៉ាវិជុស (Arnoldas Abramavicius) បាននិយាយថា៖ «លិខិតឆ្លងដែនរបស់ជនបរទេសមានសុពលភាពលើសពីមួយឆ្នាំ ប៉ុន្តែប្រហែលជាអាណត្តិនោះ អាចយូរជាងនេះ ប្រសិនបើសភា នឹងបន្តវានោះ៕

