លីប៊ី៖ ប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohamed Menfi កាលពីថ្ងៃចន្ទ បានអំពាវនាវសុំជំនួយ អន្តរជាតិ ដើម្បីទប់ទល់នឹងផលវិបាកនៃទឹកជំនន់ដ៏ខ្លាំងក្លារនៅក្នុងប្រទេសនេះ ដែលបានបណ្តាលឲ្យ មនុស្សជាង២.០០០នាក់ស្លាប់។
លោក Menfi បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងអំពាវនាវដល់ប្រទេសជាបងប្អូន និងជាមិត្ត និងអង្គការអន្តរជាតិនានា ផ្តល់ជំនួយនិងការគាំទ្រសម្រាប់តំបន់ចំនួនដែលរងគ្រោះមហន្តរាយនេះ» ។
លោក បានប្រកាសទីក្រុងភាគខាងកើតនៃ Derna, Al-Bayda និង Shahhat ជាទីក្រុងដែលរងការវាយប្រហារ ហើយបានអំពាវនាវឲ្យប្រជាជនគោរពតាមការណែនាំរបស់អាជ្ញាធរ«ដើម្បីយកឈ្នះលើវិបត្តិនេះ។
លោក Menfi បាននិយាយថា៖«ខ្ញុំមានទំនុកចិត្តថា ប្រជាជនរបស់យើងអាចសហការ និងជម្នះការលំបាកទាំងនេះបាន។ យើងនឹងយកឈ្នះលើវិបត្តិនេះ ហើយយើងរួមគ្នា នឹងកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសរបស់យើង»។
ខ្យល់ព្យុះមេឌីទែរ៉ាណេ បានបោកបក់ដល់គោក នៅប្រទេសលីប៊ីភាគខាងកើត កាលពីថ្ងៃអាទិត្យ ដោយបង្កឲ្យមានទឹកជំនន់ និងបំផ្លាញសម្ភារៈបរិក្ខារនានា នៅតាមបណ្តោយផ្លូវរបស់ព្យុះនេះ។
លោកនាយករដ្ឋមន្ត្រី Osama Hammad ដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ី បាននិយាយថា មនុស្សជាង ២.០០០ នាក់ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត បានបាត់ខ្លួននៅក្នុងទឹកជំនន់នេះ៕


