អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបដិសេធថា សហរដ្ឋអាមេរិកមិនបានកំពុងព្យាយាមរារាំងឥទ្ធិពលអន្តរជាតិរបស់ចិននោះទេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រថ្មីមួយជាមួយវៀតណាម។
រយៈពេលជាង៥០ឆ្នាំចាប់តាំងពីទាហានអាមេរិកចុងក្រោយបានចាកចេញពីប្រទេសវៀតណាម លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងនាំអតីតសត្រូវមួយនេះឲ្យកាន់តែជិតស្និទ្ធជាងមុន។
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាការលើកកំពស់ទំនាក់ទំនងដ៏សំខាន់សម្រាប់អាមេរិក។ នេះគឺជាចំណុចកំពូលនៃការជំរុញមិនឈប់ឈររបស់ក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដែលខ្លួនមើលឃើញថា ជាគន្លឹះដើម្បីទប់ទល់ឥទ្ធិពលរបស់ចិននៅអាស៊ី។
ភាពជាដៃគូជាមួយទីក្រុងវ៉ាស៊ីនតោន គឺជាទំនាក់ទំនងការទូតកម្រិតខ្ពស់បំផុត ពង្រីកដោយវៀតណាម ដែលជាមិត្តចាស់បំផុត និងរឹងមាំបំផុតរបស់ចិន។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហាណូយថា សកម្មភាពរបស់អាមេរិក មិនមែនសំដៅលើការទប់ស្កាត់ ឬដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសចិននោះទេ ប៉ុន្តែលោកបាននិយាយអំពីការរក្សាស្ថិរភាពស្របតាមច្បាប់អន្តរជាតិ៕

