ជប៉ុនសន្យាបន្តចូលរួមចំណែកជួយគាំទ្រ និងកិច្ចការពារអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌កម្ពុជា

2023/09/12 07:45:54 pm        340

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសន្ទនាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្តោតជាសំខាន់លើវិស័យវប្បធម៌, នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី រួមជាមួយគណៈប្រតិភូបានសម្តែង​នៅការអបអរសាទរលោកជំទាវ រដ្ឋមន្រ្តីដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណតិ្តទី៧។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា បានចោទជាសំនួរទៅកាន់​លោកជំទាវ រដ្ឋមន្រី្ត ពាក់ព័ន្ធទៅនឹងទិសដៅការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅ​អាណតិ្តទី៧ថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា មានទិសដៅបែបណាក្នុងកិច្ចការលើវិស័យវប្បធម៌នេះ? ។

ជាការឆ្លើយតបលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា ក្នុងអាណតិ្តទី៧នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ​ក្នុងន័យនេះទិសដៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការបណ្តុះបណ្តាល​លើជំនាញដូនតា ដូចជា៖ ហត្ថកម្ម(វត្ថុសិល្បៈធ្វើឡើងដោយដៃ) តម្បាញ ចម្លាក់ជាដើម។ ហើយការងារទាំងអស់នេះ ផ្តោតសំខាន់ទៅបេតិកភណ្ឌអរូបី បន្ថែមពីលើការងារនេះ មន្រី្តជំនាញរបស់យើង កំពុងធ្វើការអភិរក្ស ថែរក្សាជួសជុលប្រាសាទ ជាសម្បតិ្តបេតិកភណ្ឌរូបី។ យើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ការងារដែលក្រសួងវប្បធម៌ កំពុងអនុវត្តន៍ គឺការលើកតម្កើងវប្បធម៌អរូបី និងរូបី។

លោកជំទាវរដ្ឋមន្រ្តី សង្ឃឹមថា សមាគមជប៉ុន-កម្ពុជា ក៏ដូចជាអ្នកវិនិយោគិនជប៉ុន កំពុងស្វែងរក​ឱកាសដើម្បីវិនិយោគ នឹងនៅតែជួយគាំទ្រលើវិស័យវប្បធម៌ ​និងផ្តល់អ្នកជំនាញ មកជួយបណ្តុះបណ្តាល​ធនធានមនុស្សលើវិស័យវប្បធម៌ផងដែរ។

ជាការឆ្លើយតបឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ស្វាគមន៍ចំពោះសំណើរលើកឡើងរបស់លោកជំទាវ រដ្ឋមន្រី្ត។ ជាទូទៅរាជរដ្ឋាភិបាលជប៉ុន តែងតែគាំទ្រ ​និងធ្វើកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា។ ជាក់ស្តែងជប៉ុន ​គឺជាសហប្រធានគណៈកម្មាធិការ ICC - Angkor នេះសបញ្ជាក់ឲ្យឃើញថា ជប៉ុន បានចូលរួមចំណែក​ផុសផុលក្នុងការការពារ និងអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm