អភិបាលរាជធានីភ្នំពេញ ចូលរួមប្រជុំ AIMFដើម្បីជួយដល់ប្រទេសម៉ារ៉ុកដែលរងគ្រោះរញ្ជួយដី

2023/09/12 02:21:39 pm        328

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង១០យប់ ត្រូវនឹងម៉ោង៥ល្ងាច នៅទីក្រុងប៉ារីស ប្រទេសបារាំង បានចូលរួមនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយសមាជិកសហគមន៍​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសាបារាំង ​ដែលហៅកាត់ថា AIMF ដឹកនាំដោយលោកស្រី អាន អ៊ុដាល់ហ្គោ ជាប្រធានសមាគម ។

ក្នុងកិច្ចប្រជុំនោះបានពិភាក្សាផ្តោតជាសំខាន់ ដើម្បីជាប្រយោជន៍​សម្រា​ប់សមាជិកសហគមន៍​ទី​ក្រុងប្រើប្រាស់​ភាសាបារាំង ក្នុងនោះ ទី១ បានពិភាក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន នៃតំបន់ភ្នំអាត្លាស់ ​ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រ ពីទីក្រុងទីក្រុងម៉ារ៉ុក ដែល​បានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ​កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ ។

កិច្ចប្រជុំនោះប្រធាន​សហគមន៍​អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានសម្រេចផ្តល់​ជំនួយ​ទៅ​ប្រទេសម៉ារ៉ុកចំនួន ៥០ម៉ឺនអឺរ៉ូ ជាមួយនិងការកៀងគរទៅប្រទេស​ដែលជាសមាជិក​សហគមន៍​អន្តរជាតិអភិបាលក្រុងប្រើប្រាស់​ភាសាបារាំង​ឱ្យជួយជ្រោមជ្រែងបន្ថែមទៀត។

គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ​កន្លងទៅនេះ គណៈប្រតិភូ AIMF​ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចនៅរាជធានីភ្នំពេញ ​និងបាន​សម្ពោធ​សមិទ្ធផល​នៃ​គម្រោងនានា ​ដែល​សម្រេច​បានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ ​និងសមាគមអន្តរជាតិអភិបាលក្រុង​ប្រើប្រាស់​ភាសាបារាំង ​ក្នុងនោះ ​មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ ​នៅក្នុង​សង្កាត់ភ្លើង​ឆេះរទេះ ខណ្ឌកំបូល​ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ​នៃគម្រោង​ដែលជាហិរញ្ញប្បទានរួម​រវាងរដ្ឋបាលរាជធានី​ភ្នំពេញ ​ជាមួយសមាគម AIMF រដ្ឋបាលរដ្ឋធានីប៉ារីស​ និងសហភាពអឺរ៉ុប ដែលមានទីតាំង​នៅ​តាមប្រឡាយស្ទឹងមានជ័យ​ និងបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ​នៃបណ្តាញទីក្រុងប្រើប្រាស់​ភាសាបារាំង​ នៅតំបន់​អាស៊ីអាគ្នេយ៍ ​ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញ៕ អត្ថបទ ៖ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am