
ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសពីការរកឃើញមនុស្ស ២នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលជាសមាជិកនៃគ្រួសារអ្នកជំងឺកូវីដ-១៩ម្នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថា បុរសម្នាក់អាយុ ៣៦ឆ្នាំ និងកូនស្រីរបស់ខ្លួនអាយុ ១៥ឆ្នាំ ត្រូវបានធ្វើតេស្ត និងរកឃើញឆ្លងមេរោគកូវីដ-១៩នៅថ្ងៃនេះ។
រដ្ឋបាលខេត្តស្ទឹងត្រែង បញ្ជាក់បន្ថែមថា អ្នកទាំងពីរនាក់ គឺជាសមាជិកនៃក្រុមគ្រួសារមួយដែលប្រពន្ធរបស់គាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃទី២០ ខែឧសភាកន្លងមកនេះ។
បើតាមរដ្ឋបាលខេត្តនេះ អ្នកជំងឺកូវីដ-១៩ទាំង ២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តហើយ។
គិតត្រឹមថ្ងៃនេះ ខេត្តស្ទឹងត្រែងរកឃើញមនុស្ស ០៧នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩៕