វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ នៅរុស្ស៊ីនឹងជំរុញកិច្ចសហប្រតិបត្តិការប្រចាំតំបន់និងផ្លាស់ប្តូរវប្បធម៌

2023/09/12 09:41:23 pm        57

រុស្ស៊ី ៖ ទីក្រុង Vladivostok ចុងបូព៌ារបស់រុស្ស៊ី បានស្វាគមន៍អ្នកចូលរួមរាប់ពាន់នាក់សម្រាប់វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការផ្លាស់ប្តូរវប្បធម៌ ក្នុងចំណោមតំបន់នានា នៅអាស៊ី-ប៉ាស៊ីហ្វិក។ ក្រោមប្រធានបទ«ដំណើរទៅកាន់កិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាព» វេទិកានៅឆ្នាំនេះ បានទាក់ទាញអ្នកចូលរួមប្រមាណ៧ពាន់នាក់ ពិតជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរុស្ស៊ី ខណៈប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មតឹងរ៉ឹងលើប្រទេសនេះដោយសារតែវិបត្តិនៅអ៊ុយក្រែន។ ដូច្នេះហើយរុស្ស៊ីមើលឃើញការសហការជាមួយដៃគូនៅអាស៊ីរបស់ខ្លួនជាការសំខាន់។ មានសកម្មភាពជាច្រើននៅក្នុងវេទិកានេះ ហើយបរិយាកាសពិតជារីករាយ ខណៈសេដ្ឋកិច្ចរុស្ស៊ីរកឃើញការផ្តោតសំខាន់ថ្មីៗ។ ដោយដឹងថាទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសលោកខាងលិច នឹងពុំត្រូវបានបង្កើតជាថ្មីឡើងវិញឆាប់ៗនៅពេលណាមួយនោះ រុស្ស៊ីកំពុងដាក់ជំនួសផលិតផលនិងបច្ចេកវិទ្យាប្រទេសលោកខាងលិចជាមួយទំនាក់ទំនងក្នុងស្រុកខណៈកំពុងស្វែងរកដៃគូថ្មីជាចម្បងមកពីប៉ែកបូព៌ា។ ក្នុងចំណោមដៃគូថ្មីសំខាន់របស់រុស្ស៊ីគឺប្រទេសចិន។ ក្រុមហ៊ុនផលិតទង់ដែងធំបំផុតមួយរបស់រុស្ស៊ី មានបំណងចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសចិន ក្នុងរយៈពេលពីរទៅបីខែខាងមុខនេះ។ លោក Nikola Gudkov នាយកផ្នែកទំនាក់ទំនងជាមួយក្រុមហ៊ុនរុករករ៉ែ Udokan Copper និយាយថាយើងបានពិចារណាទីផ្សាររបស់ចិនជាអាទិភាពរបស់យើង ព្រោះទៅតាំងស្ថិតនៅក្នុងតំបន់ Zabaykal មានព្រំដែនជាប់ប្រទេសចិន។ ទីតាំងរបស់ក្រុមហ៊ុនគឺផ្តល់អំណោយផល ខណៈយើងអាចដឹកជញ្ចូនផលិតផលសម្រេចតាមដីគោកកាត់តាមព្រំដែនភាគខាងត្បូង ទៅកាន់ភាគខាងជើងប្រទេសចិន ហើយក៏តាមសមុទ្រផងដែរទៅកាន់កំពង់ផែប្រទេសចិន។ ទំហំនៃច្រករបៀងដឹកជញ្ចូន មានសារៈសំខាន់សម្រាប់មិនត្រឹមតែផែនការនាំចេញរបស់ក្រុមហ៊ុន Udokan ទៅកាន់ប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពាណិជ្ជកម្មដ៏ទៃទៀត។ កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើន ដែលបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Vladivostok រវាងភាគីចិន និងរុស្ស៊ី ផ្តោតលើអគារស្ថានីយ៍គ្រាប់ធញ្ញជាតិថ្មី។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm