លោក Biden យល់ថា ខ្លួនលោករងការរិះគន់ បន្ទាប់ពីបណ្ដាមេដឹកនាំ G20 មិនអាចរួមគ្នាគាំទ្រអ៊ុយក្រែន

2023/09/12 10:10:47 pm        38

អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន ពុំសម្រេចបានជោគជ័យនៅឯកិច្ចប្រជុំកំពូល កាលពីចុងសប្តាហ៍ នៅប្រទេសឥណ្ឌា ក្នុងការបង្រួបបង្រួមមេដឹកនាំពិភពលោកឲ្យថ្កោលទោស ចំពោះសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយនាំឲ្យមានការរិះគន់ពីទីក្រុងគីវ និងធ្វើឲ្យរូបលោកស្ថិតក្រោមការវាយប្រហារ នៅពេលរូបលោកបញ្ចប់ដំណើរទៅក្រៅប្រទេស។

ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង មិនបានចូលរួមក្នុងការជួបប្រជុំគ្នា នៅទីក្រុងញូវដេលី សម្រាប់មេដឹកនាំនៃបណ្តាប្រទេស ដែលមានឧស្សហកម្ម និងសេដ្ឋកិច្ចខ្លាំងបំផុតលើពិភពលោកទាំង២០ ឬG20 ប៉ុន្តែទោះបីជាអវត្តមានក៏ដោយ ក៏រុស្ស៊ី និងចិន បានទទួលបានជ័យជម្នះលើសហរដ្ឋអាមេរិកដែរ នៅពេលដែលកិច្ចប្រជុំនោះ ឈានដល់ការរួបរួមគ្នារបស់សហគមន៍អន្តរជាតិដើម្បីប្រឆាំងនឹងសង្រ្គាម ដែលបានចាប់ផ្តើមជាងមួយឆ្នាំកន្លះមុន។

នៅទីបំផុត ក្រុមប្រទេសចំនួន២០ បានបដិសេធមិនស្ដីបន្ទោសចំៗដល់រុស្ស៊ី ចំពោះការលុកលុយនោះ ដោយត្រឹមតែនិយាយជំនួសមកវិញថា បណ្តាប្រទេសទាំងអស់ «ត្រូវតែជៀសវាងពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដើម្បីស្វែងរកការដណ្តើមយកទឹកដី» និងបានលើកឡើងពី «ការឈឺចាប់របស់មនុស្ស និងផលប៉ះពាល់អវិជ្ជមានពីការមានសង្រ្គាម»។

បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងញូវដេលី លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដែលជាដំណើរទស្សនកិច្ចមួយ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសវៀតណាម។ លោកគ្រោងនឹងចាកចេញពីប្រទេសវៀតណាម នៅថ្ងៃចន្ទ ដើម្បីឆ្ពោះទៅរដ្ឋអាឡាស្កា ជាកន្លែង ដែលលោកគ្រោងនឹងប្រារព្ធខួបលើកទី២២ នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ។

តែទោះជាមិនមានការរួមគ្នាថ្កោលទោសក្ដី ក៏មេដឹកនាំកំពូលរបស់អាមេរិករូបនេះ ហាក់មិនស្ដីបន្ទោសដល់បណ្ដាប្រទេសទាំងនោះឡើយ ដោយនៅក្នុងសន្និសីទសារព័ត៌មាននៅវៀតណាម បន្ទាប់ពីកិច្ចប្រជុំកំពូលនេះ លោក បៃដិន បាននិយាយថា សង្គ្រាមមិនមែនជាបញ្ហា «ជ្រុងមួយ» ជាមួយក្រុមប្រទេស G20 ភាគច្រើននោះទេ ពោលគឺនោះជាបញ្ហាជាមួយរុស្ស៊ី និងចិន ដែលមានតំណាងជាន់ខ្ពស់ នៅក្នុងកិច្ចប្រជុំកំពូលនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm