អ៊ីរ៉ង់ ៖ រយៈពេលមួយឆ្នាំបន្ទាប់ពីការស្លាប់របស់នាង Mahsa Amini បានបង្កឲ្យមានភាពចលាចលនៅទូទាំងប្រទេសអ៊ីរ៉ង់ ហ៊ីចាប នៅតែជាបញ្ហាដ៏ឈឺចាប់មួយ ប៉ុន្តែវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បានធ្វើឲ្យមនុស្សជាច្រើនរស់នៅដោយភាពខ្វះខាត។
អ្នកស្រី Zahra ដែលជាស្ត្រីមេផ្ទះមានវ័យ៤១ឆ្នាំ បានប្រាប់សារព័ត៌មានAFP ថា៖«ខ្ញុំជឿថា បញ្ហាសេដ្ឋកិច្ចពិតជាមានសារៈសំខាន់ជាងប្រធានបទអំពីហ៊ីចាប»។
ការតវ៉ាទូទាំងប្រទេសក្រោមពាក្យស្លោកដ៏ពេញនិយម «ស្ត្រី ជីវិត សេរីភាព» បានផ្ទុះឡើង បន្ទាប់ពីការស្លាប់របស់ស្ត្រីជនជាតិឃើដ-អ៊ីរ៉ង់ នាង Mahsa Amini ដែលមានវ័៧២២ឆ្នាំ នៅក្នុងការឃុំឃាំង កាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២។
នាង Amini ត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃមុន ពេលដែលត្រូវគេចោទប្រកាន់ថា បានបំពានលើច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងរបស់សាធារណរដ្ឋឥស្លាម ដោយតម្រូវឲ្យស្ត្រីស្លៀកពាក់សមរម្យ និងគ្របក្បាល និងកឲ្យជិត។
អ្នកស្រី Zahra បាននិយាយថា៖«ខ្ញុំផ្ទាល់មិនមានបញ្ហាជាមួយហ៊ីចាបទេ ប៉ុន្តែនឹងសប្បាយចិត្តជាងនេះ ប្រសិនបើស្ថានភាពសេដ្ឋកិច្ច កាន់តែប្រសើរឡើងនោះ។

