ប្រទេសចិន ប្រាប់ថា ពលរដ្ឋអាមេរិកដែលជាប់ពន្ធនាគារ បានធ្វើចារកម្ម រយៈពេល ៣០ឆ្នាំ

2023/09/12 10:23:39 pm        58

ចិន ៖ ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ឲ្យដឹងថា ពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទចារកម្ម កាលពីដើមឆ្នាំនេះ បានធ្វើការជាមន្ត្រីចារកម្ម សម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកអស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ។

កាលពីថ្ងៃចន្ទ (ទី១១ ខែកញ្ញា) ក្រសួងបានចេញផ្សាយនូវប្រវត្តិរបស់បុរស ដែលមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងហុងកុង ហើយមានកាន់លិខិតឆ្លងដែនរបស់អាមេរិក។ តុលាការ ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បានសម្រេចក្ដីឲ្យបុរសនោះជាប់ទោសអស់មួយជីវិត កាលពីខែឧសភា។ នៅពេលនោះ ជនជាប់ចោទ មានវ័យ ៧៨ឆ្នាំ។

ក្រសួងបានឲ្យដឹងថា បុរសនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងឆ្នាំ១៩៨៩ ដើម្បីសហការជាមួយ និងទទួលបានការបង់ប្រាក់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក។ ក្រសួងបន្តថា ក្នុងនាមជាចារកម្មអាមេរិក បុរសនោះបានតាមដានជនជាតិចិន និងជនជាតិចិន នៅបរទេស ក្នុងទឹកដីសហរដ្ឋអាមេរិក ហើយរាយការណ៍ទៅកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់។

ក្រសួងបញ្ជាក់បន្ថែមថា បុរសនោះបានធ្វើជាចារកម្ម នៅក្នុងប្រទេសចិន តាមការបញ្ជា តាំងពីឆ្នាំ២០២០ នៅពេលដែលវីរុសកូរ៉ូណា កំពុងរីករាលដាល ជុំវិញពិភពលោក។ ជាមួយគ្នានេះ ក្រសួងប្រហែលជាបានប្រកាសព័ត៌មានលម្អិតបន្ថែមអំពីបុរសនេះ ព្រោះចង់ក្រើនរំលឹកពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន។

ពាក់ព័ន្ធនឹងចារកម្មនេះ មេដឹកនាំរបស់ប្រទេសចិន លោកប្រធានាធិបតីចិន ស៊ី ជីនពីង បាន និងកំពុងអំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងចារកម្ម ដោយនិយាយថា ការងារប្រឆាំងចារកម្មទាមទារឲ្យមានការរួមគ្នាគ្រប់ផ្នែកទាំងអស់នៃសង្គម៕


អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm