
មន្ត្រីម្នាក់បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៣.០០០នាក់ និងជាច្រើនអ្នកផ្សេងទៀតនៅបាត់ខ្លួននៅឡើយ បន្ទាប់ពីទឹកជំនន់ បណ្តាលមកពីព្យុះ Daniel បានវាយបោកបក់មកលើប្រទេសលីប៊ីភាគខាងកើត។
លោក Othman Abdul Jalil រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃរដ្ឋាភិបាលតែងតាំងដោយសភា បាននិយាយថាជនរងគ្រោះភាគច្រើន នៅក្នុងទីក្រុង Derna ជាទីក្រុងតំបន់ឆ្នេរ។
ទីក្រុង និងទីប្រជុំជនផ្សេងៗទៀត បានរងផលប៉ះពាល់ដោយមហន្តរាយកាលពីចុងសប្តាហ៍ រួមមានទីក្រុង Benghazi, Bayda, Al Marj និងទីក្រុង Soussa ។
លោក Jalil បានសន្និដ្ឋានថាអ្នកបាត់ខ្លួន មានចំនួនរាប់ពាន់នាក់ ប៉ុន្តែត្រូវបានរឹតត្បិតពីការផ្តល់តួរលេខពិតប្រាកដ។ កាលពីដំបូង ប្រភពមួយនៅក្នុងអឌ្ឍន៍ចន្ទក្រហមប្រទេសលីប៊ី បានប្រាប់សារព័ត៌មាន Anadolu ថា ចំនួនអ្នកស្លាប់ ក្នុងតំបន់រងផលប៉ះពាល់ បានកើនឡើងដល់ ២.៨០០នាក់ ហើយមនុស្សភាគច្រើនបានស្លាប់ ដោយសារការលង់ទឹក ឬដោយសារការបាក់រលំអគារលំនៅឋាន។
គ្រួសារប្រមាណ ៧ពាន់គ្រួសារ នៅតែជាប់គាំងនៅក្នុងតំបន់រងផលប៉ះពាល់ ហើយប្រតិបត្តិការជួសង្គ្រោះកំពុងធ្វើឡើងដើម្បីជម្លៀសពួកគេ។
