
លោកប្រធានាធិបតី Joe Biden បានស្ងើចសរសើរយ៉ាងខ្លាំងដល់សេចក្តីក្លាហានដ៏អំណត់របស់ប្រជាពលរដ្ឋអាមេរិកនៅខួបលើកទី ២២នៃការវាយប្រហារភេរវកម្មថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០០១ អំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពចម្រុះ Elmendorf-Richardson ស្ថិតនៅក្នុងទីក្រុង Ankorage រដ្ឋ Alaska ។
គួរឲ្យដឹងថា មនុស្សជិត ៣ពាន់នាក់ បានស្លាប់ អំឡុងការវាយប្រហារភេរវកម្ម ពេលដែលក្រុមប្លន់យន្តហោះរបស់ឧទ្ទាមអាល់កៃដា បើកយន្តហោះបំបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ស្ថិតនៅក្នុងទីក្រុងញូវយ៉ក ហើយនិងហោះសំដៅទៅកាន់មន្ទីរបច្ចកោណនៅទីក្រុង Arlington រដ្ឋ Virginia ស្របពេលដែលយន្តហោះទី ៤ បានធ្លាក់នៅរដ្ឋ Pennsylvania ។
លោក Biden បានអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិកមិនត្រូវបំភ្លេចការវាយប្រហារមួយនេះឡើយ ហើយត្រូវចងចាំសេចក្តីក្លាហាន និងការតំាងស្មារតីរបស់ប្រជាពលរដ្ឋអាមេរិក ក្រោយលទ្ធផលនៃការវាយប្រហារនេះ ។
មេដឹកនាំលោក អូសាម៉ា ប៊ីន ឡាដិន និងក្រុមអាល់កៃដា បានប្រកាសទទួលស្គាល់ការវាយប្រហារភេរវកម្មមួយនេះ ហើយសង្រ្គាមដឹកនាំដោយសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន ក៏បានកើតមានឡើង ។
លោក Bidenនិយាយថា ពួកយើងមិនត្រូវ មិនត្រូវបំភ្លេចវាជាដាច់ខាត ។ ពួកយើងមិនត្រូវបំភ្លេចវានោះទេ ពួកយើងម្នាក់ៗ ។ ជីវិតដ៏មានតម្លៃរបស់មនុស្សទាំងអស់នោះ ត្រូវបានគេលួចយកទៅឆាប់ខ្លាំងពេកហើយ ពេលដែលបិសាចវាយប្រហារ ។ រាបដល់ដីនៅទីក្រុងញូវយ៉ក ខ្ញុំនៅចាំពេលឈរនៅទីនោះ នៅថ្ងៃបន្ទាប់ ហើយសំឡឹងមើលអគារ ។ វាហាក់ដូចជាខ្ញុំកំពុងសំឡឹងមើលមាត់ទ្វារទៅកាន់ឋាននរគអញ្ចឹងដែរ ៕