ស៊ីរី៖ លទ្ធផលផ្លូវការបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភាថា លោក Bashar al-Assad ត្រូវបានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី៤ ជាប្រធានាធិបតីរបស់ប្រទេសស៊ីរីដែលត្រូវបានញាំញីដោយសង្គ្រាម ទោះបីជាមានការចោទប្រកាន់ពីប្រទេសលោកខាងលិចថា ការបោះឆ្នោតនេះមិនមែនជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក៏ដោយ។

ការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ កំពុងបន្ថែមពេលវេលាកាន់អំណាចរបស់លោក Assad ក្នុងការបោះឆ្នោតលើកទី២ ចាប់តាំងពីជម្លោះស៊ីវិលដែលបានអូសបន្លាយរយៈពេលជាង ១ទសវត្ស ដែលបានឆក់យកជីវិតមនុស្សជាង ៣៨៨,០០០នាក់, រាប់លាននាក់ភៀសខ្លួន និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ។ ប្រធានសភាបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក Assad ទទួលបានសំឡេងគាំទ្រចំនួន ៩៥.១% នៃសន្លឹកឆ្នោតប្រជាពលរដ្ឋដែលបានបោះ ធ្វើឲ្យគូប្រជែងដែលមិនសូវមានប្រជាប្រិយ ២រូបបរាជ័យ។
នៅថ្ងៃបោះឆ្នោត សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលីបាននិយាយថា ការបោះឆ្នោតនេះពុំបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ទេ។ ហើយក្រុមប្រឆាំងរបស់របស់ស៊ីរីបានហៅការបោះឆ្នោតនេះថា ជាឆាកល្ខោន។ គួររម្លឹកថា ការបោះឆ្នោតដែលមានបេក្ខជនជាច្រើនរូបឈរឈ្មោះកាលពីឆ្នាំ២០១២ លោក Assad បានឈ្នះសំឡេងឆ្នោត ៨៨%៕
អត្ថបទ៖ សុខមាន