អត្ថប្រយោជន៍ចំនួន១០ចំណុចដែលរដ្ឋាភិបាលបន្តផ្តល់ជូនកម្មករក្នុងអាណត្តិថ្មីនេះ

2023/09/13 02:21:53 am        307

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៧ នៅបន្តអនុវត្តអនុសាសន៍ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត។     នេះគឺជាការបញ្ជាក់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីកន្លងទៅថ្មីៗនេះក្នុងពិធីសំណេះសំណាលជាមួយកម្មក។ 

អត្ថប្រយោជន៍១០ចំណុចនោះ រួមមាន ទី១. ប្រាក់ឈ្នួលគោលអប្បរមាចំនួន២០០ដុល្លារអាមេរិកដោយមិនទាន់រាប់បញ្ចូលប្រាក់អត្ថប្រយោជន៍ចំនួន៥ផ្សេងទៀតដែលសរុបកម្មករម្នាក់ជាមធ្យមទទួលបានប្រាក់ឈ្នួលចន្លោះ២១៧ដុល្លារdl’២៥៩ដុល្លារអាម៉េរិក ហើយបើក១ខែចំនួន២ដង។ ទី២. ការទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់តាមរយៈប័ណ្ណរបបសន្តិសុខសង្គម។ 

ដោយឡែកទី៣. ការទទួលបានប្រាក់ឈ្នួល ១២០% និង ឈប់សម្រាករយៈពេល ៣ ខែក្នុងពេលសម្រាលកូន ទី៤. ទទួលបានប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូន ដោយកូន១នាក់ ថវិកា ៨០ម៉ឺនរៀល កូន ២នាក់ ១.២លានរៀល និង កូន ៣នាក់ ១,៦ លានរៀលព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥ លានរៀល ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្ទាល់។ 

បន្ថែមពីនេះ ទី៥. និយោជកបានបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ១០០ភាគរយ ជំនួសកម្មករនិយោជិត ទី ៦. បន្តត្រួតពិនិត្យ ថ្លៃឈ្នួលផ្ទះដោយមិនឱ្យដំឡើងថ្លៃស្រេចតែចិត្ត ខណៈដែលថ្លៃទឹក និង ថ្លៃអគ្គិសនី នៅតាមផ្ទះជួលតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតពីរដ្ឋ និងតម្លៃរបស់រដ្ឋ។ ទី៧. ពង្រឹងការអនុវត្តច្បាប់ស្ពីពីរបបសន្តិសុខសង្គម ជាពិសេសរបបសន្តិសង្គមផ្នែកប្រាក់សោធន ទី៨. ការអនុវត្តច្បាប់ស្តីពីការងារដើម្បី កំណត់ការបើកប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយជិត ៦ ខែម្តង។

ចំណែកឯទី៩. ការដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត កែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងទី១០ចុងក្រោយការពង្រីកកិច្ចសហការជាមួយប្រទេសជាដៃគូដើម្បីផ្តល់ឱកាសការងារ ការពារសិទ្ឋិ និងផលប្រយោជន៍ពលករនៅក្រៅប្រទេសដើម្បីទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ ។

សូមបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិទី៧ ក្រៅពីបន្តអនុវត្តអនុសាសន៍ចំនួន១០ចំណុចខាងលើហើយ ក៏នៅដាក់ចេញនូវគោលការណ៍ចំនួន១០ចំណុចបន្ថែមទៀតដោយ៦ចំណុចត្រូវអនុវត្តនៅឆ្នាំ២០២៣នេះ ហើយ៤ចំណុចផ្សេងទៀតត្រូវបន្តអនុវត្តក្នុងរយៈពេល២ឆ្នាំដើម្បីពង្រឹងផលិតភាពការងារ និងភាពសុខដុមរមនាក្នុងរោងចក្រក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ចំពោះវិធានការរបស់រដ្ឋាភិបាល អាណត្តិទី៧នេះចំពោះកម្មករ ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុកដាក់ជាអាទិភាពចំពោះកម្មករនិយោជិត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm