
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីនបាននិយាយនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្ដរបស់សហភាពសូវៀត ក្នុងការបញ្ជូនរថក្រោះចូលទៅក្នុងប្រទេសហុងគ្រី និងប្រទេសឆេកូស្លូវ៉ាគី ដើម្បីបង្រ្កាបការតវ៉ាដ៏ធំនៅក្នុងអំឡុងពេលសង្រ្គាមត្រជាក់ គឺជាកំហុសមួយដែលមិនអាចកែប្រែបានឡើយ។
នៅពេលដែលគេសួរអំពីការយល់ឃើញរបស់ប្រទេសរុស្ស៊ី ក្នុងនាមជាមហាអំណាចអាណានិគម ដោយសារការសម្រេចចិត្ដរបស់ក្រុងម៉ូស្គូនៅក្នុងការបញ្ជូនរថក្រោះចូលក្នុងក្រុងប៊ុយដាប៉េសក្នុងឆ្នាំ១៩៥៦និងចូលក្នុងក្រុងប្រាកក្នុងឆ្នាំ១៩៦៨នោះ លោកពុទីន និយាយថា វាពិតជា កំហុសមួយមែន។
ការបះបោលនៅក្នុងប្រទេសហុងគ្រីក្នុងឆ្នាំ១៩៥៦ ត្រូវបានបង្រ្កាបដោយរថក្រោះ និងកងទ័ពសូវៀត។ ហើយមនុស្សជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងក្រុងប៊ុយដាប៉េស។
ក្នុងឆ្នាំ១៩៦៨ ការបះបោរក្នុងក្រុងប្រាក ត្រូវបានបញ្ចប់នៅពេលដែលកងទ័ពសូវៀត បានចូលលុកលុយសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី។
លោកពុទីន ក្នុងឆ្នាំ២០២២ បានបញ្ជូនទ័ពរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន និងបានចាប់ផ្ដើមនូវសង្រ្គាមជើងគោកដ៍ធំបំផុតមួយនៅក្នុងអឺរ៉ុបចាប់ទាំងពីរសង្រ្គាមលោកលើកទី២មក។