
ទីភ្នាក់ងានានារបស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃអង្គារនេះថា យន្ដហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុន អាកាសចរណ៍របស់រុស្ស៊ី Ural Airlines ដែលមានមនុស្សចំនួន១៥៩នាក់ជិះនៅលើនោះ និងបានហោះចេញពីក្រុងសូជី ទៅកាន់ក្រុងអូម(Omsk) បានធ្វើការចុះចតជាបន្ទាន់នៅតំបន់ណូវ៉ូស៊ីប៊ើស (Novosibirsk) ភាគខាងលិចតំបន់ស៊ីបេរី។
ពុំមានសេចក្ដីរាយការណ៍ភ្លាមៗពីអ្នករងរបួស ឬហេតុផលណាមួយសម្រាប់ការចុះចតបន្ទាន់នេះទេ។
ទីភ្នាក់ងាពត៌មានអ៊ីនថើហ្វាក់ (Interfax) របស់រុស្ស៊ី បានរាយការណ៍ថា មានមនុស្សចំនួន១៥៩ជិះនៅលើយន្ដហោះនោះ។ កាលពីពេលមុននេះ ទីភ្នាក់ងាពត៌មាន TASS បានរាយការណ៍ថា យន្ដហោះនោះមានមនុស្សជិះចំនួន ១៥៦នាក់។
ក្រុមស៊ើបអង្គេតក្រោយមក បានបញ្ចេញវីដេអូពីកន្លែងកើតហេតុដែលបង្ហាញពីអ្នកជំនាញកំពុងត្រួត ពិនិត្យមើលយន្ដយ៉ាងល្អិតល្អន់បំផុត។