កម្ពុជា​បាន​កំណត់​ប្រភេទ​កីឡា និង​ទីតាំង​នៃ​ទីលាន​ប្រកួត​លើក​ទី​១ ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/05/28 05:30:03 pm        167

​ស៊ី​ហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឯកភាព និង​កំណត់​ប្រភេទ​កីឡា​វិញ្ញាសា និង​ទីតាំងនៃ​ទីលាន​ប្រកួត​លើក​ទី​១ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC។​

​យោង​តាម​ការ​សម្រេចរ​បស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ កីឡា​ដែល​ត្រូវ​បាន​កំណត់​លើក​ទី​១ ត្រៀម​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ត្រ​នេះគឺ​មាន ៤០​ប្រភេទ​កីឡា និង​បែង​ចែក​ជា ៣​ចំណាត់ថ្នាក់ ទី​១-​ប្រភេទ​កីឡា​កាតព្វកិច្ច រួមមាន​កីឡាអត្តពលកម្ម និង​កីឡាហែលទឹក។ ទី​២-​ប្រភេទ​កីឡា​អូឡាំពិក និង​កីឡា​អាស៊ី រួមមាន​កីឡា​កាយសម្ព័ន្ធ​, បាញ់​កាំភ្លើង​, តេ​ក្វាន់​ដូ WTF, ទោច​ក្រ​យាន​, គុន​ដាវ​, យូ​ដូ​, វូ​ស៊ូ​, ចំបាប់​, ប្រដាល់​សកល​, កា​រ៉ា​តេ​, កីឡា​រាំ​, ទ្រី​យ៉ា​ត្លុង​, ជូ​ជិត​ស៊ូ​, លើក​ទម្ងន់​, កីឡា​ទូក​នូ​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​, បាល់ទាត់​, បាល់ទះ​, បាល់បោះ​, ស៊ី​ដក់​-​ឈិន​ឡូ​ន​, វាយ​កូនឃ្លី​លើ​តុ​, វាយ​សី​, វាយ​កូន​បាល់​, វាយ​កូន​ហ្គោល​, ហុក​គី​, ជិះសេះ​, ទូកក្ដោង និង​កីឡា​សូ​ហ្វ​តេ​ន្នី​ស។​ ​ចំណែក​ទី​៣ គឺ​ប្រភេទ​កីឡា​ក្នុង​តំបន់ និង​កីឡា​ប្រពៃណី រួមមាន​កីឡា​វ៉ូ​វី​ណា​ម​, ប្រដាល់​គុន​ខ្មែរ​, ឃី​ក​បុក​ស៊ី​ង​, ម៉ូតូ​ទឹក​, Finswimming, ប៉េតង់​, កាយ​វប្បកម្ម​, កីឡា​អុក​, អេ​ឡិច​ត្រូ​និ​ច​, គុន​ល្បុក្កតោ និង​កីឡា​តេ​ក្វាន់​ដូ ITF។

កីឡា​ទាំង ៤០​ប្រភេទ​នេះ ត្រូវបាន​កំណត់​ទីតាំង នៃ​ទីលាន​ប្រកួត​ចំនួន ៥​ទីតាំង​ធំៗ រួម​មាន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពត និង​ខេត្ត​កែប។ ប៉ុន្ដែ​រាជធានី​ភ្នំពេញដែលជា​កន្លែង​ប្រមូលផ្ដុំ​ប្រកួត​ប្រភេទ​កីឡា​ជាច្រើន នឹងត្រូវរ​ប្រកួត​លើ​ទីតាំង​ផ្សេងៗ ដូចជា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ពហុ​កីឡដ្ឋាន​ជាតិ​, សាល​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្ដរជាតិ​ជ្រោយចង្វារ​, សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, កីឡដ្ឋាន​ស្ដា​ត​ចាស់​, ទីលាន​វាយកូនគោល​ហ្គា​ឌិន​ស៊ី​ធី និង​មជ្ឈមណ្ឌល CCC ជាដើម។​ ​យ៉ាងណាក្ដី​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា នេះ​គឺជា​ការសម្រេច​បឋម​លើក​ទី​១ មិនទាន់​សម្រេច​ជា​ស្ថាពរ​នោះទេ ព្រោះ​សល់​ពេលវេលា​ច្រើន​ទៀតដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​គុណ​ផល​កីឡា ពិសេស​ក្រោយ​ចប់​ស៊ី​ហ្គេមនៅ​វៀតណាម​ចុងឆ្នាំ​នេះ គណៈកម្មាធិការ​ជាតិ CAMSOC នឹង​ធ្វើការ​ជម្រុះ​ប្រភេទ​កីឡា​មួយទៀតឲ្យ​ស្របតាម​ផែនការមេ ដែល​កំណត់​កីឡា​ចន្លោះ ៣០ ទៅ ៣៥​ប្រភេទ​កីឡា សម្រាប់​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​​

​គួរ​បញ្ជាក់ថា ការកំណត់​ប្រភេទ​កីឡា វិញ្ញាសា និង​ទីតាំងនៃ​ទីលាន​ប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ គឺ​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​គណៈកម្មការ​ជំនាញ យកទៅ​រៀបចំ​ផែនការ​តាម​មុខជំនាញ​របស់ខ្លួន ពិសេស​គណៈកម្មការ​ទីលានដើម្បី​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​វាយតម្លៃ​អំពី​លក្ខណៈ​ស្ដង់ដារ ស្របតាម​លក្ខខណ្ឌ​សហព័ន្ធ​អន្ដរជាតិ សម្រាប់​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​គ្រោង​រៀបចំ​ពិធី​បើក​ការប្រកួត​ផ្លូវការនា​ថ្ងៃទី​៥ ខែឧសភា និង​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm