អ្នកគាំទ្ររាប់ពាន់នាក់បានធ្វើការស្វាគមន៍ និងអបអរសាទរក្រុមបាល់បោះជម្រើសជាតិស៊ែបនៅរដ្ឋធានី Belgrade ទោះបីដណ្តើមបានត្រឹមជើងឯករង អមជាមួយនឹងវត្តមាន Novak Djokovic ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល។
ក្រុមបាល់បោះស៊ែបទទួលបានត្រឹមមេដាយប្រាក់ក្រោយចាញ់អាល្លឺម៉ង់ ៨៣-៧៧ នៅវគ្គផ្តាច់ព្រ័ត្របាល់បោះជើងឯកពិភពលោកដែលរៀបចំនៅប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ខណៈអាល្លឺម៉ង់ក្លាយជាជើងឯកពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

នៅចំពោះមុខអ្នកគាំទ្រដែលកំពុងសប្បាយរីករាយ ស្រាប់តែលេចវត្តមានកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បង្ហាញខ្លួន។
Djokovic នៅក្នុងថ្ងៃអាទិត្យជាមួយគ្នានោះដណ្តើមបានជើងឯក Grand Slam, US Open ដែលជាជើងឯក Grand Slam លើកទី ២៤ តាមស្មើកំណត់ត្រារបស់ Margaret Court និងបានអបអរសាទរជើងឯកនេះ រួមជាមួយក្រុមបាល់បោះស៊ែប៕ អត្ថបទ៖នាង សុភាវុធ


