ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុមិនបានបញ្ជូនក្រុមបាល់ទាត់នារី ទៅប្រកួតកីឡាអាស៊ី

2023/09/13 05:03:20 pm        710

កង្វះធនធានកីឡាការិនី ព្រមទាំងលក្ខខណ្ឌ គឺជាកត្ដាដ៏សំខាន់ នាំឲ្យ​កម្ពុជា​សម្រេច​មិន​បញ្ជូន​ក្រុម​បាល់ទាត់​នារី​ចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅ​ទីក្រុង​ Hangzhou​ ប្រទេសចិន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ខណៈលោក កែវ សារ៉េត អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ក៏បានលើកឡើងស្រដៀងគ្នាផងដែរ ។

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ការសម្រេចមិនបញ្ជូនក្រុមបាល់ទាត់នារី ទៅ​ប្រកួត​កីឡា​អាស៊ី​នេះ ​ធ្វើឡើងក្រោយមានការឯកភាពគ្នា បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ស្នើ​ទៅ​សហព័ន្ធ​ ហើយសហព័ន្ធក៏បានបញ្ជាក់នូវហេតុផលច្បាស់លាស់ ទី១-កង្វះ​ខាត​ធន​ធាន​កីឡា​ការិនី​មាន​សក្ដានុពល សម្រាប់ធ្វើការប្រមូលផ្ដុំ និងទី២-ដោយសារព្រឹត្តិការណ៍ Asian Games ​គឺ​ជា​ការ​ប្រកួត​កម្រិតខ្ពស់ បើធៀបបណ្ដាក្រុមបាល់ទាត់នារីក្នុងទ្វីបអាស៊ី គឺមាន​គម្លាត​បច្ចេកទេស​ខុសគ្នា។

ដោយសារហេតុផលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏​បាន​គោរព​ឯកភាព​តាម​ការ​សម្រេច​របស់​សហព័ន្ធ ហើយបានស្នើសុំទៅក្រុមប្រឹក្សាកីឡាអាស៊ី និងម្ចាស់ផ្ទះចិន ចំពោះ​ដក​ខ្លួន​ពី​ការ​ប្រកួតកីឡាអាស៊ី ទោះបីមានការចាប់ឆ្នោតបែងចែកពូលរួចហើយក៏ដោយ ។ តាមរយៈនេះ ឯក​ឧត្តម វ៉ាត់ ចំរើន ស្នើឲ្យប្រជាពលរដ្ឋកម្ពុជា មានការសោគយល់ ចំពោះការងារនេះ ដ្បិត​​ជា​បច្ចេក​ទេស ក្រុមបាល់ទាត់នារី នៅមិនទាន់អាចចូលរួមប្រកួតកីឡាអាស៊ីបាននៅឡើយ ។

ជាមួយគ្នាដែរ លោក កែវ សារ៉េត បានបន្ថែមថា ដោយសារការពុំបានត្រៀមទុកជាមុន គួរ​ផ្សំ​ពេល​វេលា​ខ្លី ​ស្របពេលក្រោយចប់ស៊ីហ្គេម កីឡាការិនីមួយចំនួន មានរបួស អ្នកខ្លះជាប់រៀន និង​អ្នក​ខ្លះ​ប្រឡង​ជាប់​ក្របខណ្ឌការងារនានា បានធ្វើឲ្យសហព័ន្ធជួបការលំបាកក្នុងការបញ្ជូន ហើយ​ក៏​សម្រេច​ជូន​ដំណឹងទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពី​ការ​មិន​បញ្ជូន​ក្រុម​បាល់​ទាត់​នារី​កម្ពុជា​ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី នៅចិននេះតែម្ដង ។

គួរដឹងថា សម្រាប់វិញ្ញាសាបាល់ទាត់នារី នៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដែល​គ្រោង​ចាប់​ផ្ដើម​ការ​ប្រកួតនាថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ កម្ពុជា បាន​ចាប់​ឆ្នោត​ស្វិត​ក្នុង​ពូល​ C​ ជាមួយ​សិង្ហបុរី ​និង​កូរ៉េខាងជើង ។ ដូច្នេះបន្ទាប់ពីកម្ពុជាដកខ្លួន ពូលC នៅសល់តែ ២ក្រុមប៉ុណ្ណោះ សម្រាប់​ធ្វើ​ការប្រកួតប្រជែង៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm