កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង លើលំហាត់ហ្វឹកហ្វឺនដោះមីនក្របខ័ណ្ឌអាស៊ានបូក

2023/09/13 05:24:06 pm        353

នៅថ្ងៃទី១៣ ខែកញ្ញានេះ នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិភាព​ បាន​អញ្ជើញ​បើក​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​ពហុជាតិ​លើ​ទីលាន​សកម្មភាព​មីន​មនុស្ស​ធម៌​ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកដំបូង ក្រោមប្រធានបទ “មាតុ​ភូមិ​ដ៏បវរ-ឆ្នាំ២០២៣” នៅសាលាហ្វឹកហ្វឺនពហុសាសន៍ PKO ខេត្តកំពង់ស្ពឺ។

ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី ថ្លែងថា នៅក្នុងលំហាត់ហ្វឹកហ្វឹននេះ គឺកម្ពុជា ធ្វើ​ជា​សហប្រធានរៀបចំជាមួយកងទ័ពរំដោះប្រជាជនចិន និង​មាន​ការ​ចូល​រួម​កង​ទ័ព​បណ្តា​ប្រទេស​ចំនួន​១៤​ ក្នុង​តំបន់អាស៊ាន បូក ចិន អាមេរិច អូស្ត្រាលី ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និង​សហព័ន្ធរុស្សី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកយោធា ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅវិញទៅមក ការប្រើប្រាស់សម្ភារៈ​បច្ចេកវិទ្យាដោះមីនទំនើប និង​ការ​ធ្វើ​នវានុវត្តន៍​ដោះមីន ​និងការកម្ទេច​គ្រាប់​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយតាមរយៈ លំហាត់​ហ្វឹកហ្វឺន​នេះនឹ​ង​រួម​ចំណែក​មួយ​យ៉ាង​សំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន នាឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី ថ្លែងថា អំឡុងពេល១០ថ្ងៃនៃវគ្គហ្វឹកហ្វឺននេះ សិក្ខាកាម នឹង​មាន​ដំណើរ​ទស្សន​កិច្ច​សិក្សា​ទៅ​កាន់​តំបន់​ទេសចរណ៍​កំពុង​មាន​សក្តានុពល​នៅ​កម្ពុជា​ រួមទាំងធ្វើកិច្ចការមនុស្សធម៌ បន្ថែមលើការហ្វឹកហាត់នៅទីលាន។ ជាមួយគ្នានោះ ក៏​មាន​ការ​សម្តែង​សិល្បៈរវាងកម្ពុជា-ចិន ដើម្បីបង្ហាញនូវប្រពៃណី ទំនៀមទំលាប់ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា គិតចាប់ពីការបង្កើតសាលាហ្វឹកហ្វឺនPKO នៅ​ខេត្ត​កំពង់ស្ពឺ​នេះ គឺកម្ពុជាធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន៖ លំហាត់​ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុជាតិ “ឆ្មាំអង្គរ” សរុបចំនួន៣លើក មាន​ប្រទេស​ចូល​រួម​ចំនួន​៩ប្រទេស រៀបចំវគ្គហ្វឹកហ្វឺនទីបញ្ជាការ ដែលជាការឧបត្ថម្ភរបស់គម្រោង GPOI​ចំនួន​២៣​ប្រទេសចូលរួម និងរៀបចំ ហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ និង​កម្ទេច​គ្រឿងផ្ទុះ ថ្នាក់អាស៊ាន និងតំបន់ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋ​បារាំង​ចំនួន​៥​វគ្គ​ មានប្រទេសចូលរួមសរុបចំនួន ១២ប្រទេស។

លោក​វរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន “Yang BinBin” នាយរងសេនាធិការ សម្ព័ន្ធ​អង្គភាព​ទ័ព​លេខ​៧៥ នៃកងទ័ពរំដោះប្រជាជនចិន ថ្លែងថា នៅក្នុង​ដំណើរ​រៀបចំ​លំហាត់​ហ្វឺកហ្វឺន​ដោះ​មីន​ ក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកដំបូងនៅកម្ពុជា នឹងបង្កើនការរិតចំណង សាមគ្គីភាព កិច្ចសហប្រតិបត្តិការកាន់តែល្អ ផ្នែកខាងយោធាកាន់តែល្អប្រសើរ និង​ការ​បង្កើន​សកម្មភាព​មនុស្សធម៌​លើ​ឆាកអន្តរជាតិលើវិស័យមីន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm