ប្រជាជនលីប៊ី បានចាប់ផ្តើមបញ្ចុះសពអ្នកស្លាប់ជាសាច់ញាតិរបស់ពួកគេនៅក្នុងផ្នូរធំរួម កាលពីថ្ងៃអង្គារក្នុងទីក្រុង Derna បន្ទាប់ពីព្យុះដ៏មហន្តរាយ បានវាយបោកបក់លើ១ភាគ៤នៃទីក្រុងរបស់ពួកគេ។

វីដេអូកាលពីថ្ងៃសៅរ៍និងអាទិត្យពីទីក្រុងឆ្នេរមួយនេះដែលមានពលរដ្ឋប្រមាណ១២៥.០០០នាក់ បានបង្ហាញពីតំបន់ជិតខាងដែលត្រូវបានបំផ្លាញ អគារត្រូវបានទឹកហូរនាំ ហើយរថយន្តជាច្រើនគ្រឿងបានក្រឡាប់នៅតាមដងផ្លូវគ្របដណ្តប់ដោយដីល្បប់និងកម្ទេចកម្ទី បន្សល់ទុកដោយទឹកភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីបាក់ធ្លាយទំនប់។
ក្រុមមន្ត្រីបានរំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ខណៈពេលមាននេះចំនួនអ្នកស្លាប់បានកើនឡើងជាង ៥.៣០០នាក់ និងយ៉ាងហោចណាស់១០.០០០នាក់ នៅបាត់ខ្លួននៅឡើយ។
