អាកាសយានិកកងកម្លាំងទ័ពអាកាសប្រទេសអេស្ប៉ាញ និងអ៊ីតាលី បានហោះហើរយន្តហោះ Eurofighters កាលពីថ្ងៃអង្គារអំឡុងបេសកកម្មល្បាតដែនអាកាស នៅលើសមុទ្រប៉ាល់ទិក។

ក្រុមអាកាសយានិក បានហោះចេញពីប្រទេសលីទុយអានី នៅមូលដ្ឋានដែនអាកាស Zokniai នៅជិតទីក្រុងស៊ីយ៉ូលីអាយ (Siauliai) និងបានបង្ហាញសមយុទ្ធការស្ទាក់ចាប់និងល្បាត។
ក្រុមយន្តហោះ Eurofighters មកពីប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ បានចូលកាន់កាប់បេសកកម្មល្បាតដែនអាកាសនៅសមុទ្របាល់ទិករបស់សម្ព័ន្ធយោធាណាតូ កាលពីខែសីហា ឆ្នាំ២០២៣ ដោយជំនួស ប្រទេសរ៉ូម៉ានី ព័រទុយហ្គាល់ និងចក្រភពអអ់គ្លេស។
ក្រុមរបស់ប្រទេសព័រទុយហ្គាល់ និងប្រទេសរ៉ូម៉ានីនៅក្នុងទីក្រុងស៊ីយ៉ូលីអាយ (Siauliai) និងក្រុមកងកម្លាំងទ័ពអាកាសភូមិន្ទ នៅក្នុងទីក្រុង Amari បានបញ្ចប់បេសកកម្មវិលជុំរយៈពេល៤ខែរបស់ពួកគេ ក្នុងការការពារដែនអាកាស របស់ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ នៅសមុទ្របាល់ទិក និងបានប្រគល់ការទទួលខុសត្រូវរៀងៗខ្លួនទៅឲ្យអង្គភាពរបស់ប្រទេសអេស្ប៉ាញ និងអ៊ីតាលី ថ្មី ។
