ទីភ្នាក់ងារអង្គការសហប្រជាជាតិបានប្រកាសថា ព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក គឺជាផ្លូវគោកដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតលើពិភពលោក សម្រាប់ជនអន្តោប្រវេសន៍ ដោយក្នុងឯកសារបង្ហាញថា មនុស្សយ៉ាងហោចណាស់៦៨៦នាក់បានស្លាប់ ឬបាត់ខ្លួន នៅតាមព្រំដែននេះកាលពីឆ្នាំមុន ប៉ុន្តែឯកសារបានបន្ថែមថាថា តួលេខពិតអាចមានច្រើនជាងនេះទៅទៀត។

ក្រុមមន្ត្រីព្រំដែនអាមេរិកនិយាយថា ជនអន្តោប្រវេសន៍ជាច្រើននាក់បានស្លាប់ដោយសារសុរិយរោគ ឬអាការៈថប់ដង្ហើមដោយសារកម្ដៅខ្លាំង ក្នុងរដូវក្តៅនៃវាលខ្សាច់ និងអាការៈថយចុះកម្តៅក្នុងរាងកាយខ្លាំងនៅរដូវរងា ហើយមនុស្សជាច្រើនផ្សេងទៀតបាត់ខ្លួន។
តួលេខនៅតាមព្រំដែននេះ មានចំនួនជិតពាក់កណ្តាលនៃការស្លាប់ ឬបាត់ខ្លួនរបស់ជនអន្តោប្រវេសន៍ជាង១.៤០០០នាក់ ដែលបានកត់ត្រានៅទូទាំងទ្វីបអាមេរិកកាលពីឆ្នាំមុន។
តួលេខនោះរួមមានទាំងតាមផ្លូវទឹកផងដែរ មិនមែនត្រឹមតែផ្លូវគោកនោះទេ។ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា តំបន់អន្តោប្រវេសន៍ដ៏អាក្រក់បំផុតរបស់ពិភពលោកទាំងមូល គឺសមុទ្រមេឌីទែរ៉ាណេ ដោយមានចំនួនអ្នកស្លាប់ ឬបាត់ខ្លួនជាង២.៤០០នាក់ ក្នុងរយៈពេលដូចគ្នានេះ៕
