Everton ខិតជិតកិច្ចព្រមព្រៀងលក់ភាគហ៊ុនធំឱ្យក្រុមហ៊ុនវិនិយោគរបស់អាមេរិក 777 Partners

2023/09/13 05:56:00 pm        408

ក្លិបបាល់ទាត់ដែលកំពុងវេទនានៅក្របខណ្ឌ English Premier League, Everton ខិត​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀងហើយ ក្នុងការលក់ភាគហ៊ុន​ធំ​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅទីក្រុង Miami សហរដ្ឋអាមេរិក 777 Partners។

កាលពីខែសីហាកន្លងទៅ Everton ធ្លាប់​បាន​ពិភាក្សា​ពី​ការ​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ជា​មួយ​ក្រុម​ហ៊ុន​អាមេរិក​មួយផ្សេងទៀតគឺ MSP Sports Capital តែមិនជោគជ័យឡើយ។

ការឈានមកគ្រប់គ្រងដោយអ្នកវិនិយោគថ្មី នឹងបញ្ចប់ការកាន់កាប់របស់លោក Farhad Moshiri ដែលឈានជើងចូលវិនិយោគក្លិបដែលមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះតាំងពីឆ្នាំ ២០១៦។

Everton មកទល់ពេលនេះកំពុងស្ថិតក្នុងសភាពលំបាកមិនថានៅលើទីលាន និងការគ្រប់គ្រង ខណៈ​ដែលពួកគេស្ទើរតែត្រូវបានកាត់ចេញទៅក្របខណ្ឌ League Championship ទៅ​ហើយ​មុន​ពេល​ទទួលបានជ័យជំនះនៅប្រកួតចុងក្រោយ។

កាលពីខែមីនា ក្លិបបានប្រកាសពីការខាតបង់ប្រាក់ចំនូល ៥ រដូវកាលជាប់គ្នា ដែល​មាន​សរុប​ជាង​ ៤៣០ លានផោន។

ក្រុមរបស់លោក Sean Dyche បច្ចុប្បន្នកំពុងឈរលេខ ១៨ នៅក្របខណ្ឌ English Premier League ដោយរកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះក្រោយលេងបាន ៤ ប្រកួតរដូវកាលថ្មីនេះ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm