ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ (១២ សីហា) ថា ការកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺមានហេតុផលនយោបាយនៅពីក្រោយ ហើយសកម្មភាពនោះបានបង្ហាញពី «ភាពបែកបាក់»" នៃប្រព័ន្ធនយោបាយសហរដ្ឋអាមេរិក។

លោក ត្រាំ ដែលជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងប្រធានាធិបតីសាធារណរដ្ឋឆ្នាំ២០២៤ កំពុងប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌជាបន្តបន្ទាប់ ដែលលោកត្រូវបានចោទប្រកាន់ ក្នុងចំណោមករណីជាច្រើនផ្សេងទៀត ជាមួយនឹងការព្យាយាមបង្វែរលទ្ធផលចាញ់ឆ្នោតប្រធានាធិបតីឆ្នាំ២០២០ របស់ខ្លួនដាក់លើលោកប្រធានាធិបតី ចូ បៃដិន ផងដែរ។
លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោស ខណៈលោក បែដិន ដែលកំពុងស្វះស្វែងរកអណត្តិបន្ទាប់ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនេះ បានរក្សាភាពស្ងៀមស្ងាត់អំពីដំណើរការនីតិវិធីប្រឆាំងនឹងគូប្រជែងរបស់ខ្លួន។
លោកពូទីនបាននិយាយថា គំនិតដែលថា លោក ត្រាំ មានទំនាក់ទំនងពិសេសជាមួយរុស្ស៊ីគឺ «មិនសមហេតុសមផលទាល់តែសោះ»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្សីរូបនេះ ក៏បាននិយាយអំពីតួនាទីសំខាន់របស់អាជីវកម្មឯកជន ដោយលើកសរសើរដល់ធុរជនមហាសេដ្ឋីអាមេរិក លោក Elon Musk និងពណ៌នាលោកថា ជាបុគ្គលឆ្នើម និងជាអ្នកជំនួញសកម្ម ព្រមទាំងមានទេពកោសល្យផងដែរ៕
