គួច សុ​កុម្ភៈ ប្រាប់​កីឡាករ​ក្មេងៗឲ្យ​ក្ដោប​ឱកាស​មាស ខណៈ​ជម្រើស​ជាតិ​ធ្វើដំណើរ​ដល់​កូរ៉េ​

2021/05/28 05:49:31 pm        312

​បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ ​ទៅដល់​សាធារណរដ្ឋ​កូរ៉េ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពីចាក​ចេញពី​មាតុភូមិ​កាលពី​ម៉ោង ១១៖៥៥​នាទី​យប់មិញ ប៉ុន្តែ​រង់ចាំ​រយៈពេល ១៦​ម៉ោង​ទៀតមុន​បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​បា​រ៉ែ​ន ដើម្បី​ចូលរួម​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 ពូ​ល​C ជុំ​ទី​២។​

​ប៉ុន្តែ​មុន​ចាក​ចេញពី​កម្ពុជា កីឡាករ​វ័យ​ច្រើន​ជាង​គេ​ក្នុង​ក្រុមគឺ​កីឡាករ គួច សុ​កុម្ភៈ បាន​ជំរុញ​ដល់​កីឡាករ​វ័យក្មេងដែល​ទើប​ជាប់​ជម្រើស​ជាតិ​លើកដំបូង ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាពដើម្បី​ក្ដោប​ឱកាស​មាស​នេះ ព្រោះ​នេះ​គឺជា​ឱកាស​ដ៏​កម្រ​សម្រាប់​ពួកគេ។ លើស​ពី​នេះ សុ​កុម្ភៈ ក៏​មាន​ក្ដី​បារម្ភ​មួយ​ចំនួនក្នុង​ការ​ប្រកួត​ជម្រុះ FIFA World Cup Qatar 2022 នៅ​បា​រ៉ែ​ន​នេះ​ដែរ ពិសេស​លើ​កីឡាករ​ក្មេងៗ​តែម្ដង។​​ ​គួរ​បញ្ជាក់​ថា បេសកកម្ម​ក្រៅ​ស្រុក​លើកដំបូងដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី​លោក Ryu Hirose នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជានឹង​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើររហូតដល់ ៣៨​ម៉ោង​ឯណោះទើប​ដល់​ប្រទេស​បា​រ៉ែ​ន ពោល​គឺ​ក្រុម​គោព្រៃ​កម្ពុជា គ្រោង​ធ្វើដំណើរ​ដល់​ទឹកដី​កណ្ដាល ដើម្បី​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក គឺ​ប្រទេស​បា​រ៉ែ​ននា​វេលា​ម៉ោង ២៖២៥​នាទី​រសៀលថ្ងៃ​ទី​២៩ ខែ​ឧសភា។​

​ប៉ុន្តែ​មុន​ចាក​ចេញពី​មាតុភូមិ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក៏បាន​ធ្វើ​ការ​ជួប​សំណេះសំណាល និង​ជូនពរ​កីឡាករ ព្រមទាំង​គណៈប្រតិភូ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ត្រូវ​បំពេញ​បេសកកម្ម​ចូលរួម​ប្រកួត​ ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នេះ​ផង​ដែរ។​ ​សូម​បញ្ជាក់​ថា កម្ពុជា​នៅសល់ ៣​ប្រកួត​ទៀតសម្រាប់​បេសកកម្ម​លើក​នេះ រួម​មាននៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន នា​វេលា​ម៉ោង ១១៖៣០​នាទី​យប់​ (​ម៉ោង​នៅ​កម្ពុជា​), ថ្ងៃ​ទី​៧ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) និង​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) ហើយ​ទាំង ៣​ប្រកួត​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm