បើកឆាក Davis Cup ស៊ែប បារាំង ហូឡង់ និងឈីលីសុទ្ធតែរកបានជ័យជំនះ ដំបូងរៀងខ្លួន

2023/09/13 06:43:46 pm        292

ព្រឹត្តិការណ៍វាយកូនបាល់តំណាងប្រទេស David Cup បានចាប់ផ្តើមហើយនៅថ្ងៃអង្គារម្សិលមិញ ខណៈ​ក្រុមវាយ​កូនបាល់ស៊ែប បារាំង និងហូឡង់សុទ្ធតែរកបានជ័យជំនះរៀងៗខ្លួនក្នុងប្រកួតដំបូង។

ការប្រកួតនៅក្នុងពូល C ស៊ែបបានយកឈ្នះកូរ៉េ ៣-០ តាមរយៈជ័យជំនះរបស់ Dusan Lajovic ៦-៤ ៧-៦(៧-៣) លើកីឡាករកូរ៉េ Seongchan Hong ប្រកួតទី ១ មុនពេលដែល Laslo Djere ឈ្នះ Soonwoo Kwon ៤-៦ ៦-២ និង ៦-២ នៅប្រកួតទី ២។នៅវិញ្ញាសាវាយគូស៊ែបបន្តយកឈ្នះទៀតដោយ Nikola Cacic និង Miomir Kecmanovic យកឈ្នះ Ji Sung Nam និង Min-Kyu Song។ នៅក្នុងពូល C នេះ អេស្ប៉ាញ និងសាធារណរដ្ឋឆេកនឹងត្រូវជួបគ្នាថ្ងៃនេះ។

ងាកមកការប្រកួតនៅក្នុងពូល B វិញបារាំងក៏បានយកឈ្នះ ៣-០ ផងដែរលើស្វ៊ីសតាមរយៈជ័យជំនះ Adrian Mannarino លើ Dominic Stricker ប្រកួតដំបូង ៣-៦ ៦-១ និង ៦-១ មុនពេលដែល Ugo Humbert យកឈ្នះ​Stanislas Wawrinka ៦-៤ និង ៦-៤ ហើយចុងក្រោយវាយគូ Nicolas Mahut និង Edouard Roger-Vasselin យកឈ្នះ Marc-Andrea Huesler និង Wawrinka។នៅក្នុងពូល B នេះ អូស្រ្តាលី និងចក្រភពអង់គ្លេសត្រូវជួបគ្នាថ្ងៃនេះ។

ចំណែកឯ D វិញ ហូឡង់បានវាយបកយកឈ្នះហ្វាំងឡង់ ២-១ បន្ទាប់ពីហ្វាំងឡង់ឈ្នះប្រកួតដំបូង ៧-៦(៧-០) និង ៦-៤ ដោយ Otto Virtanen លើ Botic Van de Zandschlup ប្រកួតទី ១ មុនពេល​ដែល​ហូឡង់​តាមស្មើវិញដោយជ័យជំនះរបស់ Tallon Griekspoor លើ Emil Ruusuvuori ៧-៦(៩-៧) និង ៦-៣។ ប្រកួតកាត់សេចក្តីវាយគូហូឡង់បានបន្តយកឈ្នះដោយ Wesley Koolhof និង Matwe Middlekoop លើ Harri Heliovaara និង Niklas Salminen ៦-៤ ៦-៧(៥-៧) និង ៦-៣។នៅក្នុងពូល D នេះ អាមេរិក និងក្រូអាស៊ីនឹងត្រូវជួបគ្នាថ្ងៃនេះ។

ងាកមកពូលចុងក្រោយនេះវិញគឺពូល A ឈីលីបានយកឈ្នះស៊ុយអែតដាច់ ៣-០ តាមរយៈជ័យជំនះ Cristian Garin លើ Leo Borg មុនពេលដែល Nicolas Jarry យកឈ្នះ Elias Ymer និងចុងក្រោយ Tomas Barrios ចាប់ដៃគូជាមួយ Alejandro Tabilo យកឈ្នះ Filip Bergevi និង Andre Goransson។ នៅក្នុងពូល A នេះនៅសល់កាណាដា នឹងត្រូវជួបអ៊ីតាលីថ្ងៃនេះ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        60
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        91
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm