Simona Halep ត្រូវពិន័យ ៤ ឆ្នាំពីការប្រើប្រាស់សារធាតុហាមឃាត់

2023/09/13 06:49:53 pm        324

កីឡាការិនីវាយកូនបាល់រ៉ូម៉ានី Simona Halep ដែលជាអតីតជើងឯក Grand Slam ពីរលើក ត្រូវ​បានដាក់ពិន័យ ៤ ឆ្នាំពីការប្រើប្រាស់សារធាតុហាមឃាត់។ តុលាការឯករាជ្យមួយបានកំណត់ថា កីឡាការិនីវ័យ ៣១ ឆ្នាំរូប​នេះ​បាន​ប៉ុនប៉ង​ប្រើប្រាស់​សារ​ធាតុ​ហាម​ឃាត់ "ដោយចេតនា" ។

Halep បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាងមាន​បំណង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្តនេះផងដែរ។ Halep ត្រូវបានគេធ្វើតេស្តឃើញមានសារធាតុហាមឃាត់ Roxadustat នៅ US Open ឆ្នាំមុន។

Roxadustat គឺជាថ្នាំ​ប្រឆាំង​នឹង​ភាព​ស្លេកស្លាំង​ដែល​ជំរុញ​ការ​ផលិត​កោសិកា​ឈាម​ក្រហម​នៅ​ក្នុង​ខ្លួន។

តាមពិតទៅ Simona Halep ក៏ត្រូវបានពិន័យតាំងពីខែតុលាឆ្នាំ ២០២២ មកម្ល៉េះ​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កីឡាវាយកូនបាល់ ដែលមានន័យថានៅខែតុលាឆ្នាំ ២០២៦ ទើបរួចទោស ដែល​នៅ​ពេល​នោះនាងមានវ័យ ៣៥ ឆ្នាំទៅហើយ។

រំលឹកថា Simona Halep ធ្លាប់ឈ្នះជើងឯក Grand Slam, French Open នៅឆ្នាំ ២០១៨ និង Wimbledon នៅឆ្នាំ ២០១៩ និង​បាន​ក្លាយ​ជា​កីឡាការិនី​ដែល​មាន​ឈ្មោះ​ល្បីម្នាក់​ដែល​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់ បន្ទាប់ពីកីឡាការិនីរុស្ស៊ី Maria Sharapova ដែលធ្លាប់ពិន័យ​ដែរ​កាល​ពី​ឆ្នាំ២០១៦។

Simona Halep ក្រៅពីធ្លាប់ឈ្នះ Grand Slam ក៏ធ្លាប់ឈ្នះជើងឯកផ្សេងៗនៅក្នុងក្របខណ្ឌ WTA Tour សរុប ២៤ លើក រកចំនូលបានសរុប ៤០ លានដុល្លារ និងធ្លាប់ឈរតំណែងលេខ​ ១ ពិភព​លោក​នៅឆ្នាំ ២០១៧ និង ២០១៨៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        355
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm