សហគ្រិនខ្មែរ លើកទឹកចិត្តយុវជនឲ្យចូលរួមផ្សព្វផ្សាយចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ

2023/09/13 08:25:38 pm        352

ភ្នំពេញ៖ ស្របពេលរាជរដ្ឋាភិបាល មានចក្ខុវិស័យទៅថ្ងៃអនាគតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​ ឆ្ពោះទៅរកប្រទេសសេដ្ឋកិច្ចឌីជីថល។ សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​លើក​ទឹកចិត្តដល់ក្រុមយុវជន បង្កើន​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹងផ្នែក​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​ឲ្យ​កាន់​តែធំ​ទូលាយថែមទៀត ដើម្បីរួមចំណែកក្នុងការធ្វើឌីជីថលភាវូបនីយកម្មសេដ្ឋកិច្ច។

នៅក្នុងពិធីប្រគល់ពានរង្វាន់ប្រកួតប្រជែងស្តីពី ការអប់រំចំណេះដឹងហិរញ្ញវត្ថុ ឆ្នាំ២០២៣ ក្រោម​ប្រធាន​បទ ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ កាលពីល្ងាចថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា បច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យា បានក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទៅ​ហើយ ​ដោយស្ដែងចេញតាមរយៈការប្រាស្រ័យទាក់ទងគ្នា, ការទូទាត់ប្រាក់អនឡាញ និង​ការ​ផ្ដល់​សេវា​ពាណិជ្ជ​កម្មអនឡាញជាដើម ដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង។ ជាពិសេស ក្នុង​អំឡុង​ពេល​នៃវិបត្តិជំងឺកូវីដ១៩ វិស័យបច្ចេកវិទ្យាឌីជីថល ក៏ដូចជាបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវ​បាន​មើល​ឃើញ​ថា ជាកម្លាំងចលករដ៏មានសក្តានុពលខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និង​ទូទាំង​ពិភពលោក។

លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងអេប កត់លុយ និង​ជា​ស្ថាបនិក​កម្ម​វិធី​ពាន​រង្វាន់​ប្រកួត​ប្រជែង ស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងគោល​បំណង​ផ្សព្វផ្សាយ​អំពី​ចំណេះ​ដឹងហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនខ្មែរ លោកបាន​បង្កើត​កម្ម​វិធី​ប្រកួត​ប្រជែង​គំនិតប្រកបដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈជាសិល្បៈ ដើម្បីឲ្យ​សារ​អប់រំ​ងាយ​ស្រួល​យល់ និងអាចអនុវត្តបានសម្រាប់ប្រជាពលរដ្ឋគ្រប់កម្រិត។ លោកបន្តថា កម្មវិធីនេះ បាន​ចូលរួមចំណែកយ៉ាងច្រើនក្នុងយុទ្ធសាស្រ្តជាតិ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​បរិយាបន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់ការផលិតវីដេអូខ្លី ស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ បានចាប់ផ្តើម និង​ដំណើរការប្រកបដោយជោគជ័យកាលពីឆ្នាំ២០២១ ដែលរៀបចំឡើងដោយក្រុមហ៊ុនឬទ្ធិពល សហការ​រៀបចំដោយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ និង​ធនាគារ​អេស៊ីលីដា ភីអិលស៊ីជាដើម៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm