រដ្ឋបាលផ្លូវទឹក បាននិយាយកាលពីថ្ងៃអង្គារថា ព្រែកជីកប៉ាណាម៉ា អាចនឹងកាត់បន្ថយបន្ថែមទៀតនូវចំនួនអតិបរមា នៃនាវាឆ្លងកាត់ប្រចាំថ្ងៃដែលត្រូវបានអនុញ្ញាត ប្រសិនបើគ្រោះរាំងស្ងួតនៅឆ្នាំនេះនៅបន្ត។ ដំណើរការនាវា កំពុងរងចាំឆ្លងកាត់តាមព្រែកជីកមហាសមុទ្រ ដែលដោះស្រាយប្រមាណ៥ភាគរយ នៃពាណិជ្ជកម្មពិភពលោក។ វាបានចាប់ផ្តើមរឹតត្បិតការកើនឡើងនាវា និងការអនុញ្ញាតឆ្លងកាត់ប្រចាំថ្ងៃនៅឆ្នាំនេះ ដើម្បីការពារទឹក។

បច្ចុប្បន្ន នាវារហូតដល់៣១គ្រឿង ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ជារៀងរាល់ថ្ងៃ ធ្លាក់ចុះពីនាវា៣៦គ្រឿង ក្នុងលក្ខខណ្ឌធម្មតា។ ការកើនឡើងនាវាអតិបរមា ត្រូវបានកំណត់ត្រឹម៤៤ហ្វីត ធ្លាក់ចុះពី៥០ហ្វីត។ យោងតាមទិន្នផ្លូវការបានឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារ នាវា១១៦គ្រឿង កំពុងរង់ចាំឆ្លងកាត់ក្នុងព្រែកជីកប៉ាណាម៉ា ធ្លាក់ចុះពីជាង១៦០គ្រឿង កាលពីដើមខែសីហា។
ពេលវេលារង់ចាំអតិបរមា មានរយៈពេល១៤ថ្ងៃ ធ្លាក់ចុះពី២១ថ្ងៃ រយៈពេលមួយខែកន្លងមកនេះ។ ប្រធានអាជ្ញាធរព្រែកជីកប៉ាណាម៉ា លោក Ricaurte Vasquez បាននិយាយថា មធ្យោបាយផ្លូវទឹកនឹងកំណត់សម្រាប់ការកាត់បន្ថយការដឹកជញ្ជូនប្រចាំថ្ងៃប្រសិនបើចាំបាច់ មុនពេលមានផែនការកាត់បន្ថយបន្ថែមទៀត ដើម្បីអនុញ្ញាតដល់ចំនួននាវា ដែលនេះប៉ះពាល់ដល់ក្រុមហ៊ុននាវាដឹកជញ្ជូនភាគច្រើនបំផុត៕
