អារ៉ាប៊ីសាអ៊ូឌីត ៖ ជម្លោះកាន់តែជ្រៅលើជោគវាសនារបស់ប្រទេសយ៉េម៉ែន កំពុងបង្កគ្រោះថ្នាក់ដល់ការរំពឹងទុកសន្តិភាពជាមួយនឹងហានិភ័យសម្រាប់មហាអំណាចឈូងសមុទ្រ ដែលសម្បូរប្រេងដែលជាចំណុចសំខាន់នៃ សង្គ្រាមនេះ។
បន្ទាប់ពីបានចូលរួមកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ដែលមើលទៅហាក់ដូចជាចង់វាយលុកប្រទេសយ៉េម៉ែននៅក្នុងឆ្នាំ ២០១៥នោះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម (UAE)កំពុងគាំទ្រក្រុមគូប្រជែង ដែលកំពុងប្រជែងដណ្តើមគ្នា ដើម្បីគ្រប់គ្រងប្រទេសដែលស្ថិតនៅផ្លូវកាត់គ្នានៃផ្លូវដឹកជញ្ជូនដ៏សំខាន់និងនៅជាយនៃតំបន់នាំចេញថាមពលដ៏សំខាន់មួយ។
មនុស្ស៤នាក់ដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងព្រឹត្តិការណ៍នានាជាក់សែ្តង បាននិយាយថា បច្ចុប្បន្ន ភាពមិនចុះសម្រុងគ្នាអំពីអ្វីដែលប្រទេសយេម៉ែនក្រោយសង្គ្រាម ហាក់ដូចជារារាំងដល់បទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហ៊ូធី ហើយការគំរាមកំហែង កើនឡើងឈានដល់ការបង្ហូរឈាមជាថ្មីរវាងក្រុមអ្នកតំណាងដែលគាំទ្រដោយប្រទេសអារ៉ាប់រួមនៅម្ខាង និងអារ៉ាប៊ីសាអ៊ូឌីតនៅម្ខាងទៀត។ ការប៉ះទង្គិចថ្មីៗរវាងក្រុមយុទ្ធជនហ៊ូធីនិ ងកងកម្លាំងគាំទ្រដោយUAE បានបណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់រួចទៅហើយ។
ភាពតានតឹង បានផ្ទុះឡើងរវាងមហាអំណាចឈូងសមុទ្រអារ៉ាប់ទាំងពីរ នៅលើនិងក្រៅសមរភូមិយ៉េម៉ែនអស់ជាច្រើនឆ្នាំ។ ប៉ុន្តែការអំពាវនាវកាន់តែខ្លាំងឡើងដោយក្រុមបំបែកខ្លួនយ៉េម៉ែនដែលគាំទ្រដោយ UAE សម្រាប់រដ្ឋបែកបាក់មួយ នៅភាគខាងត្បូង បានធ្វើឲ្យទីក្រុងរីយ៉ាដ(Riyadh) ខឹងសម្បា ដែលចង់ឲ្យយ៉េម៉ែន ស្ថិតក្នុងនៅស្នានភាពដដែល។
មន្ត្រីជាន់ខ្ពស់លោកខាងលិចម្នាក់ ដែលទាក់ទងដោយផ្ទាល់ជាមួយក្រុមអ្នកចូលរួមនៅក្នុងស្រុក តំបន់ និងអន្តរជាតិសំខាន់ៗនៃជម្លោះនេះ បាននិយាយថា រដ្ឋបាលលោកបៃដិន មានការព្រួយបារម្ភចំពោះជម្លោះ ហើយបារម្ភថា វានឹងធ្វើឲ្យប្រទេសអ៊ីរ៉ង់រឹងមាំ និងបំផ្លាញគោលដៅគោលនយោបាយការបរទេសដ៏សំខាន់មួយ គឺៈការបញ្ចប់សង្រ្គាមរយៈពេល៨ឆ្នាំ ដែលបានសម្លាប់មនុស្សជិត៤០០.០០០នាក់ និងក្លាយជាការទទួលខុសត្រូវផ្នែកនយោបាយសម្រាប់សហរដ្ឋអាមេរិក។

