ជនរងគ្រោះជាង១.០០០នាក់ នៅតែមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីរយៈពេល២២ឆ្នាំនៃការវាយប្រហារថ្ងៃទី១១ កញ្ញា

2023/09/13 09:19:38 pm        71

អាមេរិក ៖ ជនរងគ្រោះជាង១.០០០នាក់ នៃការវាយប្រហារថ្ងៃទី១១ កញ្ញា នៅតែមិនស្គាល់អត្តសញ្ញាណ ខណៈសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១១ កញ្ញា) បានប្រារព្ធខួបលើកទី២២ នៃការវាយប្រហារនោះ។ 

ពិធីរំលឹកខួបមួយត្រូវបានធ្វើឡើងកាលពីចន្ទ នៅឯវិមានរំលឹកវិញ្ញាណក្ខន្ធ និងសារមន្ទីរជាតិ ១១ កញ្ញា នៅតំបន់ Lower Manhattan ទីក្រុងញូវយ៉ក ជាទីតាំងគោរពវិញ្ញាណក្ខន្ធមនុស្ស២.៩៧៧នាក់ ដែលបានស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

សមាគមអ្នកពន្លត់អគ្គិភ័យឯកសណ្ឋាននៃទីក្រុងញូវយ៉ក បានសរសេរសារនៅលើហ្វេសប៊ុកកាលពីថ្ងៃចន្ទថា «នៅពេលដែលអគារប៉មបានបាក់ស្រុតចុះនៅថ្ងៃដ៏អាក្រក់នោះ យើងបានបាត់បង់អ្នកពន្លត់អគ្គិភ័យទីក្រុងញូវយ៉កចំនួន៣៤៣នាក់ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ សមាជិកពន្លត់អគ្គិភ័យញូវយ៉កច្រើនជាង៣៤១នាក់ទៀត បានស្លាប់ដោយសារជំងឺមហារីក និងជំងឺដ៏កម្រ ដែលបណ្តាលមកពីធូលីពុលដោយសារផ្សែងគ្រាប់បែក»។

សហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការ «សង្គ្រាមសកលលើអំពើភេរវកម្ម» បន្ទាប់ពីការវាយប្រហារក្នុងឆ្នាំ២០០១មក។ 

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មនុស្សយ៉ាងហោចណាស់៤,៥លាននាក់បានស្លាប់ទូទាំងពិភពលោក ដោយមនុស្សប្រហែលមួយលាននាក់ បានស្លាប់ពីការប្រយុទ្ធដោយផ្ទាល់ ហើយមនុស្ស៣,៥លាននាក់ទៀត បានស្លាប់ដោយប្រយោល មកពី «ការបំផ្លិចបំផ្លាញសេដ្ឋកិច្ច សេវាសាធារណៈ និងបរិស្ថាន» នេះបើយោងតាមរបាយការណ៍ពីគម្រោងចំណាយនៃសង្គ្រាមរបស់សាកលវិទ្យាល័យ ប្រោន សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm