អាមេរិក៖ ភ្លើងឆេះព្រៃដែលនៅតែឆាប់ឆេះ បានបន្តដល់រសៀលថ្ងៃព្រហស្បតិ៍នៅក្នុងទីប្រជុំជន Bagdad រដ្ឋ Arizona ដែលជាទីក្រុងសំបូរដោយរ៉ែ ដែលធ្វើដំណើរតែប្រហែល ៩០នាទីភាគខាងលិចទីក្រុង Prescott បានបំផ្លិចបំផ្លាញសំណង់អគារយ៉ាងហោចណាស់ ២៥ខ្នងរួមទាំងលំនៅឋានជាច្រើនខ្នង និងបង្ខំឲ្យជម្លៀសប្រជាពលរដ្ឋក្នុងទីប្រជុំជនទាំងមូល។

មន្ទីររុក្ខាប្រម៉ាញ់រដ្ឋ Arizona បាននិយាយនៅក្នុងបណ្ដាញធ្វីតទ័រនៅម៉ោងប្រហែល ៥:៣០នាទីល្ងាចថា ភ្លើងឆេះព្រៃនេះបានឆេះបំផ្លាញព្រៃឈើប្រហែលជាង ៦០ហិចតា និងកំពុងបន្តឆេះរាលដាលទៅកាន់ភាគខាងជើង។ ភ្លើងនេះកំពុងត្រូវបានជំរុញឲ្យឆាប់ឆេះកាន់តែខ្លាំង ដោយសារស្មៅងាប់ និងកម្ពូតព្រៃ។ ក្រោយមកអង្គភាពពន្លត់អគ្គិភ័យ Bagdad បានបញ្ជាក់ថា មានសំណង់ជាង ២៥ខ្នងត្រូវបានឆេះបំផ្លាញទាំងស្រុង៕
អត្ថបទ៖ សុខមាន