អ៊ុយក្រែន ៖ ដោយពាក់អាវកាក់ការពារគ្រាប់កាំភ្លើងពណ៌លឿងទុំមានសរសេរអក្សរ “កុមារ”នៅផ្នែកខាងខ្នង និងពាក់មួកការពារសុវត្ថិភាព ក្មេងបុ្រស Dmytro Brazhenenko អាយុ ១០ឆ្នាំ ត្រៀមខ្លួនរួចរាល់ដើម្បីចាកចេញពីផ្ទះរបស់រូបគេ ស្ថិតនៅក្នុងភូមិខ្សែត្រៀមមុខ របស់ប្រទេសអ៊ុយក្រែន ។
កាលពីដំណាច់ខែសីហាកន្លងទៅ ក្រុមអាជ្ញាធរអ៊ុយក្រែន បានប្រកាសការជម្លៀសកុមារបណ្តោះអាសន្នចេញពីទីតំាងឈរជើង ៥កន្លែង ស្ថិតនៅតំបន់ភាគអាគ្នេយ៍ Zaporizhzhia រួមទាំងការជម្រៀសខ្លួនចេញពីតំបន់ Stepnohirsk ជាកន្លែងដែលក្មេងប្រុស Dmytro រស់នៅ ។
ក្រុមនគរបាល បានជួយម្តាយរបស់ក្មេងប្រុស Dmytro និងជីដូនជីតារបស់រូបគេ ឡើងលើរថយន្ត មុនពេលពួកគេធ្វើដំណើរទៅកាន់តំបន់ Zaporizhzhia ។
ពេលដែលអង្គុយលើរថយន្ត ជីដូន Natalya Brazhenenko របស់ក្មេងប្រុស Dmytro និយាយថា ជាញឹកញាប់ភូមិរបស់គាត់តែងតែជាប់ក្នុងការផ្ទុះអាវុធដាក់គ្នា ។
លោកយាយ Brazhenenko វ័យ ៦០ឆ្នាំ និយាយថា ពួកយើងមានជំនឿថា ជ័យជំនះនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ពួកយើងសង្ឃឹមថា ពួកយើងនឹងជោគជ័យនៅនិទាឃរដូវខាងមុខនេះ ហើយពួកយើងនឹងអាចវិលត្រឡប់មកផ្ទុះវិញបាន ។
លោកយាយបន្តថា ពួកយើងស្នាក់នៅទីនោះមិនយូរទេ នឹងអាចវិលត្រឡប់មកផ្ទះរបស់ពួកយើងវិញហើយ ។
ដោយឡែក លោក Yurii Malashko គឺជាអភិបាលតំបន់ Zaporizhzhia និយាយកាលពីថ្ងៃអង្គារថា តំបន់ Stepnohirsk ស្ថិតក្រោមការវាយប្រហារដោយជើងទម្ររ៉ុក្កែតចម្រុះកាណុងរបស់រុស្ស៊ី ៕

