ជំនួយមនុស្សធម៌របស់អារ៉ាប់រួម និងទួរគី បានមកដល់ទីក្រុង Benghazi ក្រោយទឹកជំនន់សម្លាប់នៅប្រទេសលីប៊ី

2023/09/13 10:22:36 pm        49

លីប៊ី ៖ យន្តហោះដឹកជំនួយមនុស្សធម៌របស់ប្រទេសទួរគី និងប្រទេសអារ៉ាប់រួម បានធ្វើដំណើរមកដល់ប្រទេសលីប៊ី ក្រោយគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបង្កឡើងដោយសារតែភ្លៀងធ្លាក់ និងព្យុះ Daniel ហើយមនុស្សចំនួន ១ម៉ឺននាក់ ត្រូវបានគេសង្ស័យថា កំពុងបាត់ខ្លួននៅក្នុងទីក្រុងកំពង់ផែ Derna ស្ថិតតំបន់ភាគខាងកើតប្រទេសលីប៊ី ខណៈដែលចំនួនមនុស្សស្លាប់សរុបបច្វុប្បន្ន បានកើនឡើងជាង ៥.៣០០នាក់ ។ 

 ប្រធានាធិបតីទួរគីលោក Tayyip Erdogan បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម X ដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitterថា យន្តហោះ ៣គ្រឿង បានដឹកជញ្ជូនក្រុមជួយសង្រ្គោះ ១៦៨នាក់ រថយន្តរុករក និងជួយសង្រ្គោះ ២គ្រឿង និងទូកជួយសង្រ្គោះ ២គ្រឿង ។ 

 លោកបន្តថា សំពត់តង់រាប់ពាន់សំពត់ ម៉ាស៊ីនភ្លើង ស្បៀងអាហារ ផលិតផលអនាម័យ និងសម្លៀកបំពាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Benghazi ផងដែរ ។ 

 ស្របពេលនោះដែរ ប្រទេសអារ៉ាប់រួម បានបញ្ជូនស្បៀងអាហារ ការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្រ្ត ទូកជួយសង្រ្គោះ និងជម្រកសំពត់ទង់ទៅកាន់ប្រទេសលីប៊ី ។ នេះបើយោងតាមការសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសមួយនេះ ។ 

 គួរឲ្យដឹងថា ទឹកជំនន់នៅក្នុងប្រទេសលីប៊ី បណ្តាលមកពីព្យុះដ៏ខ្លាំងក្លា បានធ្វើឲ្យផ្ទុះទំនប់ បោកបក់អគារ និងធ្វើឲ្យខូចខាតតំបន់១ភាគ៤នៃទីក្រុងភាគខាងកើត Derna ។ 

 មនុស្សជាង ១ពាន់នាក់ ត្រូវបានរកឃើញថាបានស្លាប់នៅក្នុងទីក្រុង Derna មួយគត់ ហើយក្រុមមន្រ្តី រំពឹងថា ចំនួនមនុស្សស្លាប់សរុប នឹងកើនឡើងខ្ពស់ជាងនេះ ក្រោយព្យុះ Daniel បោកបោកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ចូលទៅកាន់ប្រទេសលីប៊ី ដែលញាំញីដោយសារភ្លើងសង្រ្គាមអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm