តារាចម្រៀងប៉ុប អ្នកនាង Taylor Swift បានឈ្នះពានរង្វាន់ល្អបំផុត ក្នុងកម្មវិធី MTV's Video Music Awards កាលពីថ្ងៃអង្គារ (ទី១២ ខែកញ្ញា) ដោយទទួលបានជយលាភីវីដេអូប្រចាំឆ្នាំ និងរង្វាន់ផ្សេងៗទៀត សម្រាប់បទ «Anti-Hero» របស់នាង។
បទចម្រៀងទោលដំបូងពីអាល់ប៊ុម «Midnights» របស់អ្នកនាង Swift បទ «Anti-Hero» គឺជាការរៀបរាប់ពីភាពមិនមានទំនុកចិត្តលើខ្លួនឯង ដោយនៅត្រង់វគ្គបន្ទរ ស្រែកច្រៀងថា «សួស្ដី! វាគឺជាខ្ញុំ ខ្ញុំគឺជាតួបញ្ហា មែនហើយ វាគឺជាខ្ញុំ»។
ខណៈដែលអ្នកនាងកាន់ពានរង្វាន់រូប Moon Person របស់នាង នៅលើឆាក តារាចម្រៀងដ៏មានប្រជាប្រិយរូបនេះ បាននិយាយថា៖ «នេះជារឿងមិនគួរឲ្យជឿទាល់តែសោះ។ នេះជាពានរង្វាន់ ដែលទទួលបានសំឡេងគាំទ្រពីអ្នកគាំទ្រ ដូច្នេះ ពិតជាមានន័យធំធេងណាស់ សម្រាប់ខ្ញុំ»។
នៅមុននោះ តារាវ័យចម្រៀងវ័យ ៣៣ឆ្នាំរូបនេះ បានបង្ហាញនូវការរំភើបចិត្ត ក្នុងការទទួលបានពានរង្វាន់វីដេអូបទចម្រៀង ដែលទទួលបានប្រជាប្រិយខ្លាំង ពីសមាជិកក្រុមចម្រៀងបុរស (ប៊យប៊េន) NSYNC ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជាក្រុម ដែលទទួលបានពានរង្វាន់ដូចគ្នានេះ កាលពី ២០ឆ្នាំមុន។ ជាមួយគ្នានេះ បទចម្រៀង «Anti-Hero» ក៏បានជ័យជម្នះ ក្នុងនាមជាបទចម្រៀងល្អជាងគេប្រចាំឆ្នាំ និងការដឹកនាំសម្ដែងល្អបំផុតផងដែរ៕

