លីបង់ ៖ ពួកតាលីបង់កាលពីថ្ងៃអង្គារ បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលប៉ាគីស្ថាន ដែលថា ពួកគេត្រូវស្តីបន្ទោសចំពោះការបិទច្រកព្រំដែនដ៏សំខាន់មួយ។
ប្រទេសប៉ាគីស្ថាន បានបិទសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់នៃទីក្រុង Torkham នៅភាគពាយព្យរបស់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីឆ្មាំការពារមកពីប្រទេសទាំងពីរ បានបាញ់ប្រហារតគ្នាទៅវិញទៅ មក។
អ្នកនាំពាក្យក្រសួងការបរទេសនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃចន្ទ បានចោទប្រកាន់ពួកតាលីបង់ថា បានសាងសង់សំណង់ខុសច្បាប់ និងការបាញ់ប្រហារតាមទំនើងចិត្តនិងដោយគ្មានហេតុផល។ អ្នកនាំពាក្យលោក Mumtaz Zahra Baloch ក៏បានអះអាងម្តងហើយម្តងទៀតថា អាហ្វហ្គានីស្ថានអនុញ្ញាតឲ្យ ដីរបស់ខ្លួនប្រើប្រាស់សម្រាប់ការវាយប្រហារភេរវកម្មទៅលើប្រទេសប៉ាគីស្ថាន។
ប្រទេសទាំងពីរ បានស្តីបន្ទោសគ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនខែមកហើយជុំវិញបញ្ហាព្រំដែន និងអំពើហិង្សា។

