អាមេរិក៖ រដ្ឋបាលលោកបៃដិន កំពុងពន្យារពេល បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងជ្រើសរើសពីរបៀបដែលខ្លួននឹងប្រើប្រាស់មូលនិធិ ដែលត្រូវគេបង្កកចំនួន៦ពាន់លានដុល្លារ ដែលកំណត់ឲ្យដោះលែងដោយទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចព្រមព្រៀងដោះដូរអ្នកទោស។
រដ្ឋបាលលោកបៃដិន បាននិយាយថា កិច្ចព្រមព្រៀងដែលនឹងឃើញកូរ៉េខាងត្បូងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលជាប់គាំងទៅកាតា បញ្ជាក់ពីជំហានវិជ្ជមានផ្នែកការទូតសម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលពួកគេបានជជែកវែកញែកលើបញ្ហាពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដល់ការបន្តទំនាក់ទំនងរបស់ក្រុងតេអេរ៉ង់ជាមួយទីក្រុងមូស្គូ។ ប្រាក់នេះអាចប្រើប្រាស់សម្រាប់តែទំនិញមនុស្សធម៌ដូចជាស្បៀងអាហារ និងថ្នាំពេទ្យប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោករ៉េស៊ី បានថ្លែងប្រាប់សារព័ត៌មាន NBC Nightly News ថា ប្រាក់គឺជារបស់ប្រជាជនអ៊ីរ៉ង់ រដ្ឋាភិបាលអ៊ីរ៉ង់ ដូច្នេះសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងសម្រេចចិត្តថាតើត្រូវធ្វើអ្វីជាមួយប្រាក់នេះ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបដិសេធការអះអាងរបស់លោករ៉េស៊ី ដោយ ប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃអង្គារថា មូលនិធិនឹងមកដល់ធនាគារមួយចំនួននៅក្នុងប្រទេសកាតា ហើយនឹង«ស្ថិតនៅក្រោមការត្រួតពិនិត្យដ៏តឹងរ៉ឹងរបស់ក្រសួងរតនាគារ។

